(បរទេស)៖ ក្រុមប្រឹក្សាប្រកួតប្រជែងរបស់ប្រទេសតួកគីបានប្រកាសនៅថ្ងៃអាទិត្រនេះថា ខ្លួនបានបើកការស៊ើបអង្កេតលើអ្នកផ្តល់សេវាវីដេអូដែលមានមូលដ្ឋានលើការជាវធំៗរួមមាន Netflix, Disney+ និង Amazon ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

ការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីការពិនិត្យបឋមមួយដែលស្នើថាក្រុមហ៊ុនទាំងនេះអាចបំពានច្បាប់ប្រកួតប្រជែងរបស់ប្រទេសតួកគីដែរឬទេ? នេះបើយោងតាមការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍។

គួរជម្រាបថា ការស៊ើបអង្កេតនេះ នឹងពិនិត្យមើលថាតើអ្នកផ្តល់សេវា Netflix, Disney+, Amazon, BluTV, Exxen និង Gain បានរំលោភលើមាត្រានៃច្បាប់ប្រកួតប្រជែងតាមរយៈកិច្ចព្រមព្រៀងផ្តាច់មុខ និងការអនុវត្តរឹតបន្តឹងផ្សេងទៀតឬទេ។ យ៉ាងណា ជុំវិញព័ត៌មានលម្អិត ក្រុមហ៊ុនដែលប្រឈមនឹងការស៊ើបអង្កេតទាំងនេះនៅមិនទាន់ចេញមុខធ្វើអត្ថាធិប្បាយនៅឡើយនោះទេ៕