(ភ្នំពេញ)៖ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក (ឬហៅកាត់ថា ធនាគារ KDSB) បានប្រកាសជាផ្លូវការ ពីការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី (ឬហៅកាត់ថា iFL) និងពិធីប្រគល់រង្វាន់ជូនបុគ្គលិកឆ្នើមប្រចាំឆ្នាំ ២០២៤ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ ត្រូវបានសំគាល់ថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ធនាគារ តាមរយៈការចូលរួមពីបុគ្គលិកទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំធនាគារ អតិថិជន និងដៃគូសហការអាជីវកម្មផងដែរ។

គោលបំណង ធំៗពីរក្នុងការបង្កើតកម្មវិធីនេះឡើង គឺ៖ ប្រកាសជូនសាធារណជនទាំងអស់ ជាផ្លូវការ ពីការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន iFL ដោយជោគជ័យ និងដើម្បីថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះអតិថិជន និងដៃគូសហការអាជីវកម្មទាំងអស់ ដែលតែងតែមានទំនុកចិត្តមកលើធនាគារ KDSB ក៏ដូចជាដើម្បីអបអរសាទរ និងប្រគល់រង្វាន់ជូនបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២៤ ទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក។ ការបង្កើតកម្មវិធីនេះឡើង ដើម្បីបង្កើនការរឹតចំណងសាមគ្គីភាពរវាងបុគ្គលិក និងបុគ្គលិកឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន និងនិរន្តរ៍ភាពរបស់ធនាគារ KDSB ជាមួយគ្នា។

ធនាគារ KDSB បានយល់ឃើញពីតម្រូវការចាំបាច់របស់អតិថិជនទាំងអស់ ក្នុងពេលបច្ចុប្បន្នទៅលើសេវាកម្មផ្នែកហិរញ្ញវត្ថុ ជាពិសេសការផ្តល់ឥណទានរថយន្តថ្មី និងរថយន្តប្រើប្រាស់រួច ឥណទានគ្រឿងយន្តកសិកម្ម ឥណទានទូទៅដើម្បីទិញផ្ទះ និងអចលនទ្រព្យជាដើម។ ហេតុដូច្នេះទើប ធនាគារ KDSB សម្រេចចិត្តវិនិយោគបន្ថែម តាមរយៈការបញ្ចូលគា្នជាមួយក្រុមហ៊ុន iFL ដែលជាក្រុមហ៊ុនឯកទេសខាងភតិសន្យាហិរញ្ញវត្ថុ។ ការរួមបញ្ចូលគ្នានេះបានពង្រឹងជំហរដ៏មុតមាំដែលបានផ្តល់ជូនអតិថិជន ឱ្យកាន់តែមានទំនុកចិត្តបន្ថែមទៀត និងជាការពង្រីកវិសាលភាពរបស់ ធនាគារ KDSB ឱ្យក្លាយជាធនាគារឯកទេស ដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ជាផ្នែកមួយនៃដំណាក់កាលវិវត្តន៍ថ្មីនេះ ធនាគារ KDSB បានតែងតាំងលោក LAH SEA HWAN ជាបេក្ខភាពនាយកប្រតិបត្តិថ្មី និងលោក LEE IK SU ជានាយកគ្រប់គ្រងថ្មីទទួលបន្ទុកផ្នែកគ្រប់គ្រងហានិភ័យ បានបង្ហាញជំហានដ៏ស្វាហាប់ចំពោះការឆ្ពោះទៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

តាមរយៈ ការរួមបញ្ចូលគ្នានេះ ធនាគារ KDSB ទទួលបានអត្ថប្រយោជន៍ពី ការពង្រីកបណ្តាញទំនាក់ទំនង ដោយការបន្ថែមទីតាំងចំនួនបួនកន្លែងផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជា៖ សាខាជ្រោយចង្វារ សាខាខេត្តកំពង់ចាម សាខាខេត្តព្រះសីហនុ និងសាខាខេត្តសៀមរាប។ ការពង្រីកវិសាលភាពនេះនឹងធ្វើឲ្យធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មកាន់តែសម្បូរ បែបបន្ថែមទៀត។

ពិធីប្រគល់ពានរង្វាន់ជូនបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២៤ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទាំងបុគ្គលិកដែលទទួលបានពានរង្វាន់ ព្រមទាំងបុគ្គលិកទាំងអស់ របស់ធនាគារ KDS។ ពីធីនេះធ្វើឡើងដើម្បីអបអរសាទរដល់សមិទ្ធផលកន្លងមក ក៏ដូចជាការលើកទឹកចិត្ត ឱ្យបន្តអនុវត្តការងារឱ្យកាន់តែប្រសើរបំផុត។ ពិធីនេះគឺជាការរំលឹកដល់ឆន្ទៈរបស់ធនាគារ ក្នុងការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងលើកទឹកចិត្តពួកគាត់ឲ្យនៅតែមានទឹកចិត្ត និងអនុវត្តការងារកាន់តែមានប្រសិទ្ធិភាព។ សារពីលោក LAH SEA HWAN បេក្ខភាពនាយកប្រតិបត្តិនៃធនាគារ KDSB បានបញ្ជាក់ថា «នៅពេលយើងឆ្ពោះទៅមុខតែមួយ យើងនឹងកាន់តែរឹងមាំ លឿនជាងមុន និងទៅមុខជានិរន្តរ៍»

គួរបញ្ជាក់ផងដែរថា ធនាគារ KDSB គឺជាស្ថាប័នហិរញ្ញវត្ថុបរទេសដំបូង ដែលបានបង្កើតឡើងដោយ ក្រុមហ៊ុន KB Kookmin Card Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KB Financial Group ដែលបានបោះជំហានតាំងពីពេលចាប់ផ្តើម ជាមួយនឹងការវិនិយោគដើមទុនដំបូងបំផុតចំនួន ១៨.៧៥០.០០០ លានដុល្លារអាមេរិកតែប៉ុណ្ណោះនៅខែមីនា ឆ្នាំ២០១៨។ ឥឡូវនេះធនាគារ បានរីកចម្រើនទៅជាស្ថាប័នហិរញ្ញវត្ថុមួយដ៏រឹងមាំ ដែលមានដើមទុនចុះបញ្ជីសរុបឈានរហូតដល់ ៧៥.០០០.០០០ លានដុល្លារអាមេរិក។ ត្រឹមតែរយៈពេលប្រាំពីរឆ្នាំប៉ុណ្ណោះ ធនាគារ KDSB បានខិតខំប្រឹងប្រែងពង្រឹងគុណភាពជីវភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈការពង្រីកផលិតផលហិរញ្ញវត្ថុរួមមាន៖ ការផ្តល់ឥណទានរថយន្ត ឥណទានគ្រឿងយន្តកសិកម្ម ឥណទានទូទៅដើម្បីទិញផ្ទះ និងអចលនទ្រព្យ និងសេវាភតិសន្យាហិរញ្ញវត្ថុ ជាដើម។

ដើម្បីទទួលបានព័ត៌មានទូទៅ សេវាកម្មហិរញ្ញវត្ថុ ក៏ដូចជាសម្មភាពសង្គមនានារបស់ធនាគារឯកទេស ខេប៊ី ដេហាន ម.ក សូមចូលទៅកាន់ បណ្តាញសង្គម ឬគេហទំព័រផ្លូវការតាមរយៈលេខទំនាក់ទំនង និងលីងខាងក្រោម៖
Hot Line: +855 17 991 555/+855 66 611 555/+855 98 961 961
Facebook Page: https://www.facebook.com/kbdaehan
Instagram: https://www.instagram.com/kbdaehanbank/
LinkedIn: https://www.linkedin.com/in/kb-daehan-bank-984722178/
Telegram Channel: t.me/KDSBCambodia
YouTube: http://www.youtube.com/@KBDaehanSpecializedBankPlc
TikTok: https://www.tiktok.com/@kbdaehanspecialized.bank?is_from_webapp=1&sender_device=pc
Website: https://www.kdsb.com.kh