(ភ្នំពេញ)៖ សម្រាប់ការប្រកួតវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អាស៊ី AFC Champions League Two 2024-25 ឃើញថាក្រុម Lion City Sailros ប៉ះក្រុម Sydney FC ហើយក្រុម Al Taawoun ជួបក្រុម Sharjah ដើម្បីប្រជែងឡើងវគ្គផ្តាច់ព្រ័ត្រ ។

សម្រាប់ក្រុមដែលឈានដល់វគ្គ ៤ក្រុមរដូវកាលនេះមានតែក្រុមមកពីលីគសឹង្ហបុរី Lion City Sailros មានប្រវត្តិល្អជាងគេដោយធ្លាប់ឈានដល់វគ្គនេះកាលឆ្នាំ២០០៤ ហើយឆ្នាំ២០១៧ ឈានដល់វគ្គ Zonal finals ខណៈឆ្នាំ២០១៨ ក៏ឡើងដល់វគ្គ Inter Zonal play off Semi finals ។

បញ្ជាក់ផងថា សម្រាប់វគ្គ ៤ក្រុមនៃពានលំដាប់ទី២ អាស៊ី (ACL2) គឺត្រូវលេង ២ប្រកួត ដោយក្រុមស្ថិតក្នុងតំបន់អាស៊ីខាងលិច Al Taawoun ប៉ះក្រុម Sharjah នឹងលេងជើងទី១ នៅថ្ងៃទី០៨ មុនជើងទី២ លេងនៅថ្ងៃទី១៥ ខែមេសា ខណៈជើងទី១ រវាងក្រុម Lion City ជួបក្រុម Sydney FC លេងនៅថ្ងៃទី០៩ មុនប៉ះសម្រេចសេចក្តីនៅជើងទី២ នៅថ្ងៃទី១៦ ខែដដែល ៕