(ស្វាយរៀង)៖ សុបិន​ក្លាយ​ជា​ការ​ពិត! គ្រុឌ​ផ្លាស់​ប្ដូរ​ជីវិត​អ្នកស្រុក​រមាសហែក ទើប​បញ្ចេញ​រង្វាន់​ធំ (១០០​លាន​រៀល ៥០​លាន ២០​លាន) ថ្ងៃ​មុន​សោះ បងស្រី​កសិករ​កម្សត់​ក្លាយ​ជា​ម្ចាស់​សំណាង ២០​លាន​រៀល ក្នុង​កម្មវិធី «គាស់​គ្រុឌ​ឈ្នះ​ម៉ូតូ»

បន្ទាប់​ពី​ចែក​សំណាង​រាប់​រយ​លាន​រៀល និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដល់​អ្នក​ខេត្ត​ពោធិ៍សាត់ តាកែវ ព្រៃវែង ពេល​នេះ​គ្រុឌ​បន្ត​ចែក​សំណាង​ដល់​អ្នក​ស្វាយរៀង​វិញ​ម្ដង។ អ្នក​ចូល​រួម​រាប់​ពាន់​នាក់​បាន​មក​ឈរ​តម្រង់​ជួរ​ទទួល​បាន​រង្វាន់​តូច​ធំ យ៉ាង​សប្បាយ​រីករាយ​កាលពី​ថ្ងៃ​ទី​១៦ មីនា ២០២៥ កន្លង​ទៅ​នេះ។

ស្នាម​ញញឹម​ និង​ទឹក​ភ្នែក​នៃ​ក្តី​រំភើប​លើ​ផ្ទៃ​មុខ​បងស្រី​កសិករ ដែល​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង ក្រោយ​គាស់​ក្រវិល​កំប៉ុង​ស្រាបៀរ​គ្រុឌ​ឃើញ​រង្វាន់ ២០​លាន​រៀល​ភ្លាមៗ។ ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ទេ! គាត់​បាន​ហៅ​អ្នក​នៅ​ជិត​នោះ​ឱ្យ​ជួយ​មើល ព្រោះ​មិន​ដឹង​ថា​ជា​ការ​ពិត ឬ​ជា​សុបិន​ទេ គាត់​បាន​រៀបរាប់​ទាំង​ញញឹម។

ដោយ​មាន​ជីវភាព​ដ៏​ខ្វះ​ខាត​រក​ព្រឹក​ខ្វះ​ល្ងាច ស្រាប់តែ​គ្រុឌ​ផ្លាស់​ប្ដូរ​ជីវិត​គាត់​មួយ​រំពេច។ ទឹក​ប្រាក់​ដ៏​ច្រើន​នេះ គាត់​នឹង​យក​ទៅ​សង​បំណុល​ធនាគារ បង់​សាលា​ឱ្យ​កូន និង​ទុក​មួយ​ចំនួន​ដើម្បី​បើក​របរ​រកស៊ី​តូច​តាច ជួយ​សម្រួល​ជីវភាព​គ្រួសារ​ឱ្យ​ប្រសើរ​ជាង​មុន។ នេះ​មិន​មែន​ទី​មួយ​ទេ! គ្រុឌ​បាន​ផ្ដល់​សំណាង​ជូន​ដល់​អតិថិជន និង​បាន​ផ្លាស់​ប្ដូរ​ជីវិត​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជាង​មុន​ជា​ច្រើន​មក​ហើយ។

អ្នក​មិន​ទាន់​បាន​ឈ្នះ កុំ​ទាន់​អស់​សង្ឃឹម! គ្រុឌ​នៅ​មាន​រង្វាន់១០០​លាន, ៥០​លាន និង​២០​លាន​ជា​ច្រើន​រង្វាន់ ឡាន​ខ្លាញ់គោ ម៉ូតូ​រាប់​ពាន់​គ្រឿង និង​ស្រាបៀរ​រាប់​លាន​កំប៉ុង​ទៀត។ គ្រាន់​តែ​រង្វាន់​ម៉ូតូ គ្រុឌ​ចែក​ជូន​អតិថិជន​រាប់​ពាន់​គ្រឿង​ហើយ! បើ​គិត​ជា​ថ្ងៃ គឺ​ច្រើន​ជាង​មួយ​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ។

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផ្ដល់​សំណាង​យ៉ាង​សន្ធឹក​សន្ធាប់​ដល់​អ្នក​គាំទ្រ។ បង​ប្អូន​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺ​គាំទ្រ​ផលិតផល​ខ្មែរ ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ គ្រុឌ​តែង​តែ​នាំ​មក​នូវ​ភាព​រីករាយ​គ្រប់​កម្មវិធី​ជួប​ជុំ​ទាំងអស់។ «ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ!»