(ភ្នំពេញ)៖ ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង១២ដួង ប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងទៅជួបអ្នកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រយៈពេលពីរថ្ងៃជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។
ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៍, លោក Tempo Tris, លោក សុវត្ថិ សិរីវុឌ្ឍ, កញ្ញា L-D-A, លោក K-LA, កញ្ញា អ៊ុក សុវណ្ណារី, លោក ធឿន បូរី, កញ្ញា សុខុម រចនា និងលោក Vin Trapz ព្រមទាំងតារាចម្រៀង ខេមរៈ សិរីមន្ត ក៏អញ្ជើញចូលរួមផងដែរ ដែលនឹងមកអង្រួញឆាកតន្រ្តី DAZZ Tour Concert ឱ្យកក្រើករញ្ជួយដីតែម្តង។
ការប្រគំតន្រ្តីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥ នៅភូមិថ្នល់បត់ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បងប្អូនអាចចូលរួមទស្សនាការប្រគំតន្រ្តីនេះដោយសេរី។ តារាចម្រៀងទាំង១២ដួង បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបជាមួយបងប្អូនពុកម៉ែមីងមានៅចុងសប្តាហ៍នេះ នៅទឹកដីខេត្តឧត្តរមានជ័យ។
កុំភ្លេចជួបជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra ដោយផ្ទាល់នៅចុងសប្តាហ៍នេះ ដើម្បីបានជួបនិងថតរូបអនុស្សាវរីយ៍ជាមួយ Idol ក្នុងចិត្តរបស់បងប្អូនពុកម៉ែទាំងអស់គ្នា ហើយនៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់ តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពុកម៉ែបងប្អូនអាចចូលរួមដោយសេរី៕