(ភ្នំពេញ)៖ ភេសជ្ជ:ប៉ូវកម្លាំង KIZZ បានបង្កើតកម្មវិធីថ្មី ឡូយអស់ទាស់! គ្រាន់តែប៉ាវឈ្នះគេ ៦ដង មានសិទ្ធិគាស់ KIZZ យកលុយសុទ្ធនៅក្រោមក្រវិលកំប៉ុងភ្លាមៗ មាន​អ្នកខ្លះឈ្នះលុយសុទ្ធ ៦​ដុល្លារ, អ្នកខ្លះឈ្នះលុយសុទ្ធ ៦៦​ដុល្លារ និងមានការឈ្នះរង្វាន់ជាច្រើនផ្សេងទៀត។

​នៅក្នុងកម្មវិធី ​ប៉ាវ​ឈ្នះគាស់ KIZZ យកលុយសុទ្ធនេះ កាន់តែសប្បាយរីករាយ​ ដោយមានការចូលរួមពីតារាកំប្លែងនាយ ពាក់មី ជាមួយនឹងសមាជិកក្រុមបាល់ទាត់ក្នុងក្រុម ផ្ការីកគ្រប់រដូវ ​ដែលធ្វើឲ្យផ្អើលអ្នកមកទស្សនាតាំងពីផ្សារឯករាជ្យ​មួយ​ ដល់វិមានឯករាជ្យ​​​ ព្រោះថាគ្រប់កំប៉ុងរបស់ភេសជ្ជ:​ KIZZ បង្កប់ដោយរង្វាន់ស្ទើរគ្រប់កំប៉ុង​។

​សម្រាប់​បងប្អូន​ដែល​មិនមានឱកាសចូលរួមលេងក្នុងកម្មវិធី ប៉ាវឈ្នះគាស់​ KIZZ យកលុយសុទ្ធនៅក្រោមក្រវិលកំប៉ុង​​ សូមកុំទាន់អស់សង្ឃឹម ព្រោះរាល់ពេលទិញភេសជ្ជ:​ KIZZ លើកក្រោយ ​សូមកុំភ្លេចមើលនៅខាងក្រោមក្រវិលកំប៉ុងផង​ ប្រយ័ត្នបោះលុយសុទ្ធចោលអត់ដឹងខ្លួន​ ដោយសារឆ្នាំថ្មីនេះ ភេសជ្ជ:ប៉ូវកម្លាំង KIZZ មានរង្វាន់ថ្មីលុយ​សុទ្ធ​ ៦,៦៦៦​ដុល្លារ និងមានរង្វាន់ជាច្រើនទៀតដូចជា ឡាន TOYOTA RAIZE, រង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី, ទូរស័ព្ទស៊េរីថ្មី Samsung Galaxy A55 ជាច្រើនគ្រឿងទៀតផងដែរ។

KIZZ ផ្ដល់ថាមពលខ្លាំង, ត្រជាក់បំពង់ក