(ភ្នំពេញ)៖ នៅសុខៗស្រាប់តែញាក់ភ្នែក មានអារម្មណ៍ថា បុកពោះចម្លែកខុសធម្មតា ស្មានមិនដល់ថា មកត្រូវរង្វាន់រថយន្តពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ទៅវិញ!។ អតិថិជនមហាសំណាងរូបនេះមានឈ្មោះ ឃួន គា ជាអ្នកខេត្តកំពង់ស្ពឺ សព្វថ្ងៃធ្វើការជាអ្នកដឹកគ្រឿងសំណង់ បានរៀបរាប់ទាំងអារម្មណ៍រំភើបឥតឧបមាថា លោកតែងតែទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកពិសាពេលបាយថ្ងៃជាប្រចាំ តែចម្លែកអីថ្ងៃនេះ ចេះតែញាក់ភ្នែកជាប់រហូត​ធ្វើឲ្យលោកមានអារម្មណ៍ថា ខុសពីធម្មតា។

ស្រាប់តែដល់ម៉ោងសម្រាកថ្ងៃត្រង់ លោកក៏បានយកភេសជ្ជៈប៉ូវកម្លាំង ដាស្ស ដែលទិញទុករួចជាស្រេចនោះ មកគាស់ដូចសព្វដង ស្រាប់តែគាស់ឃើញរូបរថយន្តនៅលើក្រវិលកំប៉ុង ធ្វើឲ្យលោកត្រេកអររកអ្វីប្រៀបផ្ទឹមគ្មាន។ រូបលោកមិនបាននឹកគិតដល់ថា ខ្លួនឈ្នះរថយន្តនោះទេ តែលោកចាប់អារម្មណ៍ឃើញក្រវិលកំប៉ុងមានរូបប្លែកពីរាល់ដង ក៏ដើរសួរគេឯងជុំវិញខ្លួន និងទាក់ទងមកលេខទូរសព្ទលើក្រវិលកំប៉ុង ទើបដឹងថា រូបលោកឈ្នះបានរថយន្តពិតមែន។

អារម្មណ៍សប្បាយរកអ្វីប្រៀបផ្ទឹមពុំបាន លោកក៏ទាញទូរសព្ទមក ទាក់ទងទៅប្រពន្ធភ្លាមៗតែម្តង។ ​លោក ឃួន គា ក៏បានបន្ថែមទាំងក្ដីរំភើបថា លោកស្មានមិនដល់សោះថា ខ្លួនមានសំណាងអាចមានរថយន្តស៊េរីថ្មីជិះបែបនេះ ព្រោះបើពឹងលើប្រាក់ខែ ទោះធ្វើការមួយឆ្នាំ ក៏គាត់គ្មានលិទ្ធភាពទិញដែរ។ អតិថិជនមហាសំណាងរូបនេះរៀបរាប់បន្ថែមថា រង្វាន់ធំមួយនេះ មិនត្រឹមជួយសម្រាលការធ្វើដំណើរផ្លូវឆ្ងាយរបស់គ្រួសារនោះទេ គឺសម្រេចបាននូវក្តីប្រាថ្នាបានរថយន្តថ្មីជិះទៅស្រុកនឹងគេដែរហើយ ព្រោះពីមុនជិះតែម៉ូតូទៅលេងស្រុកតែប៉ុណ្ណោះ។

ដាស្ស ភេសជ្ជៈប៉ូវកម្លាំង ខ្លាំងលេខ១! រង្វាន់ខ្លាំង ឈ្នះច្រើន!៕