(ភ្នំពេញ)៖ គ្រាន់តែឮថាក្រុមហ៊ុន សាមសុង ប្រកាសចេញសមាជិកថ្មី នៃត្រកូលស្មាតហ្វូន Galaxy A Series ភ្លាម ហ្វេនៗអន្ទះសារង់ចាំការមកដល់ជាផ្លូវការនៅ លើទីផ្សារកម្ពុជាភ្លែតតែម្ដង ហើយក៏មិនឱ្យរង់ចាំយូរ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន សាមសុង បានធ្វើការដាក់សម្ពោធជាផ្លូវការ និងបង្ហាញ មុខមាត់ថ្មីនៃ Galaxy A Series ជំនាន់ចុងក្រោយបង្អស់ជាមួយបច្ចេកវិទ្យា AI ដ៏អស្ចារ្យដែលធ្វើឡើងនៅក្នុងផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល ជាន់ផ្ទាល់ដី។
ស្របពេលនៃការដាក់សម្ពោធនេះ ក៏មាន Influencer ល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនដែលបានចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្ដផ្ទាល់នូវត្រកូលស្មាតហ្វូន Galaxy A Series ដែលបានបំពាក់នូវបច្ចេកវិទ្យា AI ដ៏ទំនើបបំផុត។
លើសពីនេះ ក៏មានការប្រកាសចូលរួមសហការរវាងក្រុមហ៊ុន សាមសុង ជាមួយនឹងក្រុមកីឡាអេឡិកត្រូនិក Galaxy ESports និងមានការបង្ហាញពីសមត្ថភាពនៃការលេងហ្គេមនៅលើស្មាតហ្វូន Galaxy A36 5G ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញនូវចំណាប់អារម្មណ៍ថា «ក្នុងឱកាសនេះយើងមិនត្រឹមតែធ្វើ ការសម្ពោធជាផ្លូវការនូវសមាជិកថ្មីនៃត្រកូលស្មាតហ្វូន Galaxy A Series ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវមុខមាត់ថ្មីទៅលើមុខងារពិសេសៗដែលបំពាក់នៅលើស្មាតហ្វូន Galaxy A Series ផងដែរ ដូចជា មុខងារ AI ជំនាន់ថ្មី Circle to Search និងការ Upgrade ទៅលើសមត្ថភាពកាមេរ៉ា ជាដើម ដែលផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងស្មាតហ្វូនលំដាប់ថវិកានេះ»។
រីឯចំណុចពិសេស និងមុខមាត់ថ្មីរបស់ស្មាតហ្វូន Galaxy A Series វិញ គឺមានបំពាក់នូវមុខងារដ៏ទាក់ទាញដូចជា៖
* Galaxy A56 5G
- បំពាក់មុខងារថត Selfies និង Video ច្បាស់ Detail ដោយបង្កើនសមត្ថភាពលើការថតវីដេអូ Selfie កាន់តែអស្ចារ្យនៅពេលរាត្រី
- ការថតរូបភាព និងវីដេអូ នៅពេលយប់កាន់តែទាក់ទាញជាមួយនឹងទំហំគ្រាប់ Pixel ធំជាងមុន
- បំពាក់មុខងារកាត់បន្ថយគ្រាប់ Noise រំខានបានយ៉ាងល្អទៅលើកាមេរ៉ាខាងមុខ
- ថតវីដេអូចេញមកបានស្អាត រស់រវើកក្នុង 10 ប៊ីត HDR, កាម៉េរាមុខថតច្បាស់ជាងមុន និងមានទឹក ពណ៌ដិតល្អ
- មុខងារ Best Face ផ្តិតយកទម្រង់មុខបានច្បាស់ស្អាតបំផុត។
* ចំណែក Galaxy A36 5G
- បំពាក់អេក្រង់ធំ និងកម្រិតភាពច្បាស់ខ្ពស់ មើលវីដេអូ ឬមើលមាតិកាផ្សេងៗបានយ៉ាងពេញលេញ និងជក់ចិត្តបំផុត
- សមត្ថភាពដំណើរខ្លាំង លេងហ្គេមដោយរលូន និងលេងបានកាន់តែយូរជាមួយថាមពលថ្មធំរហូត ដល់ 5,000mAh។
* Galaxy A26 5G
- ទំហំអេក្រង់ធំ និងកម្លាំងថ្មខ្លាំង អាចលេង TikTok បានម៉ាសប្បាយ ថែមទាំងមានមុខងារស្វែងរក ចំណងជើងបទចម្រៀងបានយ៉ាងងាយស្រួលជាមួយ Circle to Search ថែមទៀតផង។
តស់! នៅចាំអីទៀត! មិនងាយរកបានទេជាមួយស្មាតហ្វូនលំដាប់ថវិកា ប៉ុន្តែបំពាក់មុខងារសុទ្ធតែខ្លាំងៗ មិនថាកម្លាំងម៉ាស៊ីន ឬ សមត្ថភាពកាមេរ៉ានោះទេ ពិសេស មុខងារ AI ហ្នឹងតែម្ដង។
បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញទូរសព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់។ កុំភ្លេចបញ្ជាទិញទូរស័ព្ទមានប័ណ្ណធានាត្រឹមត្រូវ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32៕