(ក្រិក)៖ កិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានថ្មី នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានចាប់ផ្តើមសម័យប្រជុំនៅទីក្រុង Olympia ប្រទេសក្រិក ដែលទីតាំងដើមកំណើតប្រកួតកីឡាបុរាណហើយនឹងបញ្ចប់ការបោះឆ្នោតប្រធានថ្មីនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក Thomas Bach ត្រូវបានផុតអាណត្តិរបស់លោកក្នុងរយៈពេល ១២ឆ្នាំមកនេះ។

ចំពោះបេក្ខភាពឆ្នើមមាន ប្រធានផ្នែកជិះកង់អន្តរជាតិ លោក David Lappartient, អនុប្រធាន IOC បច្ចុប្បន្នលោក Juan Antonio Samaranch Jr, ប្រធានកីឡាអត្តពលកម្មពិភពលោក Sebastian Coe, ម្ចាស់ជើងឯកហែលទឹកអូឡាំពិកលោកស្រី Kirsty Coventry ដែលកំពុងការតួនាទីជារដ្ឋមន្ត្រីកីឡាហ្ស៊ីមបាវ៉េ និងព្រះអង្គម្ចាស់ Feisal Al Hussein នៃប្រទេសហ្សកដានី និងប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ លោក Morinari Watanabe, លោក Johan Eliasch ដែលជាប្រធានសហព័ន្ធកីឡាជិះស្គីទឹកកកអន្តរជាតិ ។

យោងតាមប្រភពខាងលើបានបង្ហាញថា IOC គឺជាគណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោក ដោយគិតជាទឹកប្រាក់ចំណូលប្រហែល ៧ពាន់លានដុល្លារក្នុងរយៈពេលដំណើការព្រឹត្តិការណ៍ ៤ឆ្នាំម្តង ខណៈសមាជិក IOC ប្រមាណជាង ១០០នាក់ ដែលមានប្រធានសហព័ន្ធ ប្រធានគណៈកម្មាធិការជាតិអូឡាំពិក រាជវង្ស និងមហាសេដ្ឋីក្នុងចំណោមអ្នកផ្សេងទៀតនោះ នឹងត្រូវបានបោះឆ្នោតជ្រើសរើសនៅថ្ងៃព្រហស្បតិ៍ ។

សូមបញ្ជាក់ផងថា សម្រាប់តំណែងប្រធានាធិបតីថ្មី ICO គឺត្រូវបានជ្រើសរើសក្នុងឱ្យកាន់តួនាទីក្នុងអាណត្តិរយៈពេល ៨ឆ្នាំ ជាមួយនឹងលទ្ធភាពនៃការបោះឆ្នោតឡើងវិញក្នុងរយៈពេល ៤ឆ្នាំបន្ថែមទៀតផងដែរ ប្រសិនបើមានការបន្តគាំទ្រជាថ្មីទៀតនោះ ៕