(ភ្នំពេញ)៖ ថ្មីៗនេះធ្លាយដំណឹងរសើបមួយថា Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GAZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានលួចស្កាត់ជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក។
ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល ទៅកាន់ប្រទេសកូរ៉េខាងត្បូង នេះបានធ្វើឱ្យហ្វេនៗនៅខ្មែរ ជាពិសេសហ្វេនៗ K-POP អន្ទះសារចង់ដឹង និងខ្សឹបខ្សៀវគ្នាថា GANZBERG ច្បាស់ជានាំមកនូវភាពភ្ញាក់ផ្អើលដល់ហ្វេនៗ ដោយនឹកស្មានមិនដល់ឆាប់ៗនេះជាមិនខាន។ តើនេះអាចជាការចាប់ដៃគូសហការ ដែលមិនធ្លាប់មានរវាងក្រុមហ៊ុនស្រាបៀរ GANZBERG និងផលិតកម្មយក្សកូរ៉េខាងត្បូង YG Entertainment ដែលនឹងនាំកំពូលតារាចម្រៀង K-POP ល្បីៗមកខ្មែរ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបានមែនទេ?
ពិតណាស់ ពេលនេះព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចនេះ ស្ថិតក្នុងភាពមន្ទិលនៅឡើយ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា ឆាប់ៗនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រាកដនាំមកនូវភាពភ្ញាក់ផ្អើលបង្កភាពរំភើបរំជួលដល់ហ្វេនៗនៅខ្មែរ ជាមិនខាន! កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណ៎ាហ្វេនៗ!។
ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និងទឹកផ្លែឈើ Freshy៕