(ភ្នំពេញ)៖ ចាប់រង្វាន់ពិត ឈ្នះពិត! កាលពីថ្ងៃទី១៥ ខែ​មីនា ឆ្នាំ២០២៥ ទឹកពិសាកម្ពុជា ផ្តល់រង្វាន់ធំម៉ូតូ Honda Dream ចំនួន២០រង្វាន់ និងទូរស័ព្ទដៃទំនើប Samsung Galaxy ZFilp6 ចំនួន ២០រង្វាន់​ ពីការចាប់ឆ្នោត​លើកទី៤ ក្នុងកម្មវិធី​ អតិថិជនមហាសំណាងទឹកពិសាកម្ពុជា​។ ​នេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ក៏ដូចជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រទឹកពិសាកម្ពុជាកន្លងមក។​

ទឹកពិសាកម្ពុជា មិនត្រឹមតែ​ផ្តល់​ឱកាសក្នុងការឈ្នះរង្វាន់ដល់អតិថិជនប៉ុណ្ណោះទេ ថែមទាំងបន្តគាំទ្រវិស័យគុនខ្មែរកាន់តែច្រើនឡើង​ និងជួយឧបត្ថម្ភដល់កីឡាករប្រដាល់គុនខ្មែរគ្មានទីបញ្ចប់ ​ដើម្បីជួយ​ពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ ​ក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរ និងលើកតម្លៃសម្បត្តិវប្បធម៌ខ្មែរឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា កម្មវិធីអតិថិជនមហាសំណាងទឹកពិសាកម្ពុជា​ បានធ្វើការចាប់ឆ្នោត៤លើកមកហើយ និងបន្ត​ធ្វើការ​ចាប់ឆ្នោតលើកទី៥ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥​ ក្នុងពេលឆាប់ៗនេះ។​ ​​​សូមបងប្អូនទាំងអស់គ្នាកុំខកខានសំណាងដ៏ល្អនេះឲ្យសោះណ៎ា!​ ដោយគ្រាន់តែទិញទឹកពិសា កម្ពុជា គ្រប់ចំណុះ 350ml 500ml ឬ1500ml ចាប់ពី ១០០ កេសឡើងទៅ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងចំនួន ១សន្លឹក ដែលមានឱកាស​ឈ្នះរង្វាន់សរុប ​រង្វាន់ម៉ូតូ Honda dream ១០០ រង្វាន់ និងទូរស័ព្ទដៃ Samsung Galaxy ZFilp6 ចំនួន១០០ រង្វាន់​។ តោះចាំមើលទាំងអស់គ្នា ​​តើអ្នកណានឹងក្លាយជាអ្នកឈ្នះរង្វាន់ធំបន្ទាប់ពី ទឹកពិសាកម្ពុជា​។

ទឹកពិសាកម្ពុជា ​ជាផលិតផល​ «Made In Cambodia» ​មានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ។ ទឹកពិសាកម្ពុជា បន្សុទ្ធគ្រប់តំណក់ជាមួយបច្ចេកវិទ្យា SMART TRIPLE FILTER!៕