(ឡុងដ៏)៖ ក្លិបបាល់អង់គ្លេស Chelsea FC នៅពេលនេះបានឈានដល់ការព្រមព្រៀងរួមគ្នាមួយ ជាមួយក្លិបលីគព័រទុយហ្គាល់ Sporting Lisbon សម្រាប់ការចុះហត្ថលេខាទិញយកីឡាករ Geovany Quenda និង Dario Essugo
ស្ថិតក្នុងកិច្ចព្រមព្រៀងតម្លៃផ្ទេរសរុបប្រមាណជាង ៧៤.៤អឺរ៉ូ ដែលស្មើនឹងប្រមាណជាង ៨១លានដុល្លារ, នេះបើតាមក្លិបលីគព័រទុយហ្គាល់បានបញ្ជាក់ ។
ជាមួយគ្នានោះ ក្លិបនៅលីគ Premier League បានយល់ព្រមបង់ប្រាក់រហូតដល់ ៥២លានអឺរ៉ូ រួមទាំងលក្ខខណ្ឌមួយចំនួនសម្រាប់កីឡាករមានវ័យទើបតែ ១៧ឆ្នាំ Quenda ដែលកីឡាករវ័យក្មេងមានការចាប់អារម្មណ៍ខ្លាំងផងដែរ ពីក្លិបគូប្រជែង Manchester United បន្ទាប់ពីរូបគេត្រូវធ្លាប់ស្ថិតក្រុមការបង្វឹកដោយលោក Ruben Amorim កាលនៅក្លិប Sporting ។ ខណៈកីឡាកររូបដែលនឹងឈានចូលវ័យ ១៨ឆ្នាំ នៅខែមេសាឆ្នាំនេះ និងចូលរួមជាមួយក្លិបតោខៀវ Chelsea ជាផ្លូវការនៅឆ្នាំ២០២៦ ។
ដោយឡែកជម្រើសខ្សែបម្រើ Dario Essugo មានវ័យ ២០ឆ្នាំ បច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លិប Las Palmas នៃលីគ La Liga និងមកកាន់ Chelsea នៅរដូវក្តៅនាមជាកីឡាករត្រូវក្លិបនេះចំណាយប្រមាណ ២២២លានអឺរ៉ូ នាមជាកីឡាកររបស់ Sporting បានបង្ហាញខ្លួននៅឈុតធំក្នុងវ័យ ១៦ឆ្នាំក្មេងជាងគេ កាលឆ្នាំ២០២១ ៕