(បរទេស)៖ Imane Khelif ម្ចាស់តំណែងមេដាយមាសប្រដាល់សកល នៃព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៉ារីស​ ២០២៤ បានបង្ហាញពីគោលដៅ ថានិងព្យាយយាមយកឱ្យបានមេដាយមាសលើកទី២ នៅព្រឹត្តិការណ៍កីឡាអូឡាំពិក La 2028 ហើយបានបន្ថែមថា មិនមានភាពតកស្លុត ឬមានអារម្មណ៍ភិតភ័យចំពោះលោក Donal Trump ឡើយ, នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។

សូមជម្រាបផងថា​ លោក Donal Trump បានចុះហត្ថលេខាលើច្បាប់ហាមឃាត់ស្ត្រីប្តូរភេទ ចូលរួមលេងកីឡាផ្នែកស្ត្រីនៅក្នុងសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ដែលបានសម្គោលថា Khelif ជាអ្នកប្រដាល់បុរស នៅក្នុងសុន្ទរកថារបស់លោកបន្ទាប់ពីបានចុះហត្ថលេខាលើបទបញ្ជានេះ។ ខណៈចំពោះមុខកំពុងមានវិបត្តិជម្លោះសិទ្ធយេនឌ័រ ។

គួរដឹងផងដែរថា Khelif ត្រូវបានដកសិទ្ធិដោយសមាគមប្រដាល់អន្តរជាតិ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក World Championshipship 2023 បន្ទាប់ពីការធ្វើតេស្តលើរូបរាងកាយរបស់នា ដោយបានបង្ហាញថាមិនមានសិទ្ធិប្រកួតក្នុងនាមជាស្ត្រីដោយផ្អែកលើការប្តូរភេទ។​ ខណៈ Khelif បាននិយាយថា «អ្នកដែលគ្មានអ្វីត្រូវលាក់បាំង មិនគួរភ័យខ្លាចអ្វីឡើយ»

បញ្ហានេះ ក៏ជាការជជែកដេញដោលលើការដាក់បញ្ចូលអត្តពលិកប្តូរភេទ និងអត្តពលិកដែលមានភាពខុសគ្នានៃការិវឌ្ឍន៍រូបរាងកាយ (DSD) នៅក្នុងកីឡាស្ត្រី គឺជាបញ្ហាសំខាន់នៅក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ IOC នាពេលនេះ ៕