(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ផ្តល់ប្រាក់កម្ចីអាជីវកម្ម ជូនដល់ពុកម៉ែបងប្អូនទាំងអស់ នៅតាមបណ្តាខេត្តក្រុងនានា ទាំងក្នុងទំហំតូច និងធំ ដោយបញ្ចូនមន្ត្រីធនាគារ ចុះទៅប្រឹក្សានិងផ្តល់សេវាកម្ម ដល់ទីកន្លែងបងប្អូនអតិថិជនដោយផ្ទាល់ ដើម្បីទទួលបានទុនយកទៅប្រើប្រាស់ បានកាន់តែឆាប់រហ័ស មិនបាច់ធ្វើដំណើរ និងមិនចំណាយពេលវេលាយូរ ជាមួយអត្រាការប្រាក់ពិសេស។

មួយវិញទៀត អតិថិជនមិនចាំបាច់ព្រួយបារម្ភពីបញ្ហាគ្មានសាខាធនាគារនៅជិតទៀតនោះទេ ព្រោះតាមរយៈកម្មវិធីទូរស័ព្ទ ជីប ម៉ុង ប៊ែង អេប ទឹកប្រាក់កម្ចីដែលបានអនុម័តរួចរាល់នឹងដាក់បញ្ចូលគណនីអតិថិជន ហើយអតិថិជអាចដាក់ប្រាក់ ឬដកប្រាក់ ចេញចូលតាមគណនី បានដោយងាយស្រួល ហើយការផ្ញើប្រាក់ក្នុងទំហំធំចេញទៅគ្រប់ធនាគារក្នុងស្រុកតាមប្រព័ន្ធបាគងតាមរយៈកម្មវិធីទូរស័ព្ទ ជីប ម៉ុង ប៊ែង អេប នេះ ធនាគារ ជីប ម៉ុង ក៏មិនមានការគិតថ្លៃសេវាផងដែរ។

ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៤ ធនាគារ ជីប ម៉ុង បានផ្តល់កម្ចីរហូតដល់ ជិត៨០០លានដុល្លារ ហើយតាមប្រសាសន៍អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង បានបន្ថែមថា ផែនការនៅក្នុងឆ្នាំ២០២៥នេះ គឺនឹងបង្កើនទំហំទឹកប្រាក់កម្ចី ឡើងទ្វេរដង ទុកជួយទ្រទ្រង់ដល់អាជីវកម្មគ្រប់ខ្នាត និងបង្កើនលទ្ធភាពដល់អតិថិជនកាន់តែច្រើន ក្នុងការពង្រីកអាជីវកម្ម។

គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។

សម្រាប់បងប្អូនដែលមានចម្ងល់ ឬចំណាប់អារម្មណ៍ចង់កម្ចីពីធនាគារ ជីប ម៉ុង បងប្អូនអាចទំនាក់ទំនងទៅកាន់លេខ៖ ០៨១ ៨១១ ៩១១ ឬ ០៦៦ ៨១១ ៩១១។

សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank

ទស្សនាវីដេអូ៖ https://www.facebook.com/chipmongbank/videos/1857121461702696