(ភ្នំពេញ)៖ កូនខ្មែរ​មួយរូបមានឈ្មោះថា TOP V ដែលគេគ្រប់គ្នាស្គាល់ក្រោមគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា Boy Sa Moum ដែលនឹងកំពុងចរចានាំយកនូវមុខងារ Monetization​ ក្នុងការរកលុយរបស់ Browser ដ៏ល្បីមួយដែលមានឈ្នោះថា Brave មកកាន់កម្ពុជា ដើម្បីអាចឲ្យប្រជាជនរកចំណូលបាន តាមរយ:ការលេង Facebook និងមើល Youtube ជាដើម។​

បច្ចុប្បន្នលោក TOP V ដែលគេស្គាល់ជា Boy Sa Moum ក៏ធ្លាប់បានតំណាងប្រទេសជាច្រើនដងសំរាប់វិស័យគ្រីបតូ ហើយលោកក៏ជា Brand Ambassador របស់ក្រុមហ៊ុនយក្ស Binance ដែលជា Exchange គ្រីបតូលេខ១ លើពិភពលោក។​

TOP V គឺជាស្ថាបនិកនៃក្រុមហ៊ុន BSM Ventures ដែលជាក្រុមហ៊ុនវិនិយោគ VC គ្រីបតូដំបូងនៅកម្ពុជា ហើយលោក Boy Sa Moum ក៏ធ្លាប់បានជួបមហាសេដ្ឋីទី២៤ លើពិភពលោកជាច្រើនដងនៅឯប្រទេសបារាំង ក្រុងប៉ារីស និងនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួមដែលលោកបាននាំយកកម្មវីធីគ្រីបតូផ្សេងជាច្រើនទៀតមកកម្ពុជាតាំងពី២០២០ មកម៉្លេះ៕