(បាត់ដំបង)៖ ទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១២៥លានរៀល បានបន្តធ្លាក់ដល់ដៃអតិថិជនដែលមានសំណាងម្នាក់ទៀតហើយ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ សម្រាប់អ្នកដែលមានសំណាងរូបនេះមានឈ្មោះ ស៊ិន កាន ភេទស្រី អាយុ ៣៩ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកម្មករស៊ីឈ្នួលបេះផ្លែមៀននៅតាមចំការនានាក្នុងខេត្ត។

នៅចំពោះមុខក្រុមការងារដែលយកទឹកប្រាក់រង្វាន់ប្រគល់ជូនដល់លំនៅដ្ឋាន កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ អ្នកស្រី ស៊ិន កាន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ចំពោះកម្រិតជីវភាពគ្រួសារគឺមានភាពខ្វះខាតខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីស៊ីឈ្នួលដើរបេះផ្លែមៀននៅតាមចំការនានា ដែលអាចទទួលបានប្រាក់ចំណូលសរុប ២នាក់ ប្ដី-ប្រពន្ធ ក្នុង១ខែ ត្រឹមជាង ៨០ម៉ឺនរៀល តែប៉ុណ្ណោះ ខណៈដែលផ្ទះដែលកំពុងរស់នៅក៏មានសភាពទ្រុឌទ្រោម។

ដោយឡែក សម្រាប់ការត្រូវរង្វាន់ធំពីភេសជ្ជៈ ខារ៉ាបាវ គឺជារឿងដែលស្មានមិនដល់ ដោយកាលពីពេលកន្លងទៅថ្មីៗនេះ នៅពេលកំពុងដើរបេះផ្លែមៀននៅក្នុងចំការជាមួយប្ដី និងកម្មករឯទៀត ក៏ទិញភេសជ្ជៈខារ៉ាបាវ បន្តពីកម្មករផ្សេងទៀតដែលយកទៅលក់ក្នុងចំការមៀនហូបមួយកំប៉ុង លុះពេលគាស់ក៏ឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ក្រោយពេលបានឃើញរង្វាន់ធំភ្លាម អ្នកស្រីពិតជាមានអារម្មណ៍រំភើប ស្ទើរមិនជឿភ្នែកខ្លួនឯង និងបានហៅប្ដី រួមជាមួយកូនស្រីឱ្យជួយមើល ហើយក្រោយមកក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសងបំណុលគេ និងយកសាងសង់ផ្ទះសម្រាប់រស់នៅ ហើយនៅសល់ប៉ុន្មានទុកបង្កើតអាជីវកម្មលក់ដូរនៅផ្ទះ ដើម្បីអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកស្រី ស៊ិន កាន ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ២០២៥ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រួមមាន ទឹកប្រាក់ ១២៥លានរៀលចំនួន២០០រង្វាន់, ១០លានរៀលចំនួន ២០០រង្វាន់, ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ..!៕