(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹងរៀបចំកម្មវិធីតម្រង់ទិស និងវគ្គបណ្តុះបណ្តាលដល់សមាជិកទាំងអស់ ជាពិសេសសមាជិកថ្មីៗ និងសាធារណៈជន
វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១២:៣០ ថ្ងៃត្រង់ ដល់ម៉ោង ៥:១៥ ល្ងាច នៅអាគារសហគ្រិនខ្មែរ (ជ្រោយចង្វារ) ដែលសាធារណជន អាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ។ កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងបើកឱកាសឱ្យសមាជិក និងសាធារណៈជនទាំងអស់ ស្វែងយល់កាន់តែច្បាស់ពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ចក្ខុវិស័យ និងសកម្មភាពនានាផងដែរ។ ជាងនេះទៅទៀតកម្មវិធីនេះ នឹងមានការបណ្តុះបណ្តាលអំពីភាពជាអ្នកដឹកនាំ ការអភិវឌ្ឍសហគមន៍ និងទំនួលខុសត្រូវសង្គមដោយមានវាគ្មិនកិត្តិយសមកចែករំលែក
បទពិសោធន៍ និងចំណេះដឹង។
ហេតុអ្វីយើងគួរតែចូលរួម បើទោះជាអ្នកមិនមែនជាសមាជិក JCI ក៏ដោយ? តាមរយៈកម្មវិធី៖ សាធារណជន នឹងបានឈ្វេងយល់ពី៖
* JCI ជាអ្វី៖ កម្មវិធីនេះនឹងចាប់ផ្តើមជាមួយវគ្គបណ្តុះបណ្តាលសមាជិក «JCI Discover» ដឹកនាំដោយអនុប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២៥ លោក ជា សុខហ៊ីបីល ដោយលោកនឹងបង្ហាញពីបេសកកម្ម គុណតម្លៃ និងឱកាសអភិវឌ្ឍខ្លួនតាមរយៈ JCI ។
* ស្វែងយល់ពីបទពិសោធន៍នៃការចូលរួម JCI៖ លោកឧកញ៉ា JCI Senator គួច ផេង ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០១៥ នឹងចែករំលែកបទពិសោធន៍
ផ្ទាល់របស់លោក ក្នុងប្រធានបទ “My Journey in JCI`~ ដែលលោកនឹងរៀបរាប់អំពីប្រវត្តិដំណើររបស់លោកក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំតាមរយៈ JCI។
* ស្តាប់អំពីកិច្ចពិភាក្សាពីវាគ្មិនកិត្តិយស៖ ចំណុចសំខាន់មួយទៀតនៃកម្មវិធីនេះគឺកិច្ចពិភាក្សាជាមួយវាគ្មិនដែលពោរពេញទៅដោយចំណេះដឹង បទពិសោធន៍ និងសក្តានុពលក្នុងការដឹកនាំ ការងារសហគមន៍ និងអាជីវកម្មរបស់ខ្លួនដែលនឹងធ្វើឡើងក្រោមប្រធានបទ «Voices of Impact: How JCI Shaped Leadership Stories» ដែលសម្របសម្រួលដោយ កញ្ញា តែ ប៉ហ្គិច អនុប្រធានថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករអន្តរជាតិ សាខាមេគង្គ ឆ្នាំ២០២៥ រួមជាមួយនឹងវាគ្មិនកិត្តិយសដូចជាលោកឧកញ៉ា JCI Senator គួច ផេង ប្រធានថ្នាក់ជាតិ នៃ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០១៥, លោកជំទាវ JCI Senator ស្រួ ណារិយ៉ា ប្រធានថ្នាក់ជាតិ នៃ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២២, លោកស្រី JCI Senator ឆេង ជេនីហ្វឺ អគ្គបេឡាធិការថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២៤ និងជាប្រធានថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករអន្តរជាតិ សាខាមេគង្គ ឆ្នាំ២០២១, លោក តៃ ធារ៉ាវឌ្ឍនៈ ប្រធានគណៈកម្មាធិការផ្នែកអាជីវកម្មនិងសម្ព័ន្ធ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ ២០២៥។
* ពង្រីកបណ្តាញទំនាក់ទំនងរបស់អ្នក៖ ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកដឹកនាំអាជីវកម្ម និងអ្នកមានឥទ្ធិពលក្នុងសហគមន៍យើងផងដែរ។ ជាពិសេសកិច្ចពិភាក្សាផ្លាស់ប្តូរគំនិត ចែករំលែកចំណេះដឹងព្រមទាំងកសាងទំនាក់ទំនងដែលអាចនាំឱ្យមានកិច្ចសហប្រតិបត្តិការក្នុងពេលអនាគត។
* ការពង្រឹងចំនេះជំនាញ៖ ទទួលបានឱកាសពិសេស សម្រាប់ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ការនិយាយជាសាធារណៈ និងការគ្រប់គ្រងគម្រោងនានា ដែលមានសារៈសំខាន់សម្រាប់យើងគ្រប់ៗគ្នា។
* ការជះឥទ្ធិពលល្អៗដល់សហគមន៍៖ ការស្វែងយល់ពីរបៀបដែលអ្នកអាចរួមចំណែកដល់គម្រោងដ៏របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាដែលដោះស្រាយតម្រូវការសហគមន៍សំខាន់ៗជាច្រើន។
ចុះឈ្មោះដើម្បីចូលរួមកម្មវិធីនេះតាមរយៈ៖ https://forms.gle/HnkaBaPK7FzQt7PT9