(ក្រិក)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានសម្រចនឹងអនុម័តដាក់បញ្ចូលប្រភេទកីឡាប្រដាល់សកល ទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុង LA 2028 នៅសហរដ្ឋអាមេរិក ដែលការសម្រេចនេះធ្វើឡើងនៅក្នុងមហាសន្និបាតនិងបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ IOC នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសក្រិក ។ នេះបើតាមប្រភពពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹង ។

សូមជម្រាបផងថា​ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក La 2028 នឹងរៀបចំបើកជាផ្លូវការចាប់ថ្ងៃទី១៤ ខែកក្កដា នឹងបិទថ្ងៃទី៣០ ខែកក្កដា ឆ្នាំ2028 ៕