(បរទេស)៖ ការប្រកួតប្រជែងពានរង្វាន់លីគប្រចាំទ្វីបអឺរ៉ុប UEFA Nations League 2024-25 បានឈានមកដល់វគ្គ ៨ក្រុមចុងក្រោយហើយ សម្រាប់រដូវកាលទី៤ នេះ។
ការចាប់ឆ្នោតជ្រើសរើសគូប្រកួតនាយប់មិញនេះដែរ ក៏ត្រូវបានរកឃើញ ដែលចម្រាញ់បានសុទ្ធតែក្រុមខ្លាំងៗមានដូចខាងក្រោម៖
ហូឡង់ ប៉ះ អេស្ប៉ាញ (ក្រុមការពារជើងឯកចាស់ ឆ្នាំ២០២៣)
ក្រូអាត ប៉ះ បារាំង (ជើងឯកឆ្នាំ២០២១)
អ៉ីតាលី ប៉ះ អាល្លឺម៉ង់
ដាណឺម៉ាក ប៉ះ ព័រទុយហ្គាល់ (ជើងឯកឆ្នាំ២០១៩)។
គួរបញ្ជាក់ផងថា ការប្រកួតប្រជែងជើងទី១ នៃវគ្គ ៨ក្រុម UNL ធ្វើឡើងនៅថ្ងៃទី២០ ខែមីនា មុនពេលជើងទី២ ធ្វើឡើង ៣ថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ ចំណែកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញនឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះនៅថ្ងៃទី០៤-០៥ ខែមិថុនានៃឆ្នាំដដែល៕