(ភ្នំពេញ)៖ សមាគមសហគ្រិនស្រ្តីកម្ពុជា អង្គការមូលនិធិកុមារកម្ពុជា និងធនាគារ វីង បានរួមសហការគ្នាដើម្បីជំរុញការគាំទ្រាំទៅដល់ស្រ្តីនៅទូទាំងប្រទេសកម្ពុជា។

នៅប្រទេសកម្ពុជា ស្ត្រីមិនត្រឹមតែជាឆ្អឹងខ្នងនៃគ្រួសារប៉ុណ្ណោះទេ ពួកគាត់ក៏ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការរួមចំណែកអភិវឌ្ឍសង្គមជាតិផងដែរ។

ទឡ្ហីករណ៍នេះ គឺស្តែងឱ្យឃើញតាមរយៈការចូលរួមរបស់ស្រ្តីក្នុងការបង្កើតអាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យា រហូតដល់តួនាទីដឹកនាំក្នុងវិស័យនានាដែលភាគច្រើនពីមុនគឺគ្រប់គ្រងដោយបុរស ហើយការផ្លាស់ប្តូរនេះបានសបញ្ជាក់ឱ្យឃើញពីការចូលរួមរបស់ស្រ្តីក្នុងការកសាងភាពរុងរឿងសម្រាប់អនាគតកម្ពុជា។ យ៉ាងនេះក្តី ដំណើរឆ្ពោះទៅរកសមភាព និងឱកាសស្មើភាពនៅតែជាបញ្ហាប្រឈមសម្រាប់ស្ត្រីជាច្រើន។

ធនាគារ វីង ប្តេជ្ញាដើរលើវិថីនេះជាមួយស្ត្រី ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ ការអប់រំ និងឱកាសក្នុងការជួយពួកគេ កសាងគ្រួសារឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា «ការផ្តល់សិទ្ធអំណាចទៅដល់ស្ត្រីគឺលើសពីការលើកកម្ពស់បរិយាបន្នយេនឌ័រ ដោយហេតុថាវាជាគ្រឹះនៃវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។ នៅពេលដែលស្ត្រីរីកចម្រើន ជីវភាពគ្រួសារកាន់តែប្រសើរ អាជីវកម្មរីកដុះដាល នោះប្រទេសជាតិក៏រីកចម្រើនទៅមុខផងដែរ។ ធនាគារ វីង ពិតជាមានមោទនភាពដែលបានគាំទ្រស្ត្រីដើម្បីរួមចំណែកអភិវឌ្ឍអនាគតប្រទេសកម្ពុជា»

សព្វថ្ងៃនេះ ៦៥% នៃបុគ្គលិក និងភ្នាក់ងារធនាគារ វីង គឺជាស្ត្រី។ ធនាគារ វីង បានផ្តល់នូវឱកាសការងារដល់ពួកគាត់ជាបុគ្គលិក ភ្នាក់ងារធនាគារ វីង និងភ្នាក់ងារធនាគារ វីង ម៉ាស្ទ័រ។ តាមរយៈតួនាទីទាំងនេះ ពួកគាត់អាចមានលទ្ធភាពបង្កើតប្រាក់ចំណូលមួយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយថែមទាំងមានសមត្ថភាពគ្រប់គ្រាន់ផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ចាំបាច់នៅក្នុងសហគមន៍ដែលពួកគាត់រស់នៅថែមទៀតផង។

ភ្នាក់ងារ ធនាគារ វីង ជាច្រើនជាស្ត្រីមេផ្ទះដែលមើលថែទាំគ្រួសារផង និងរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពគ្រួសារផង។ គំនិតផ្តួចផ្តើមរបស់ធនាគារ វីង មិនត្រឹមតែជួយស្ត្រីទាំងនេះឱ្យមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងសេដ្ឋកិច្ចនៅក្នុងសហគមន៍មូលដ្ឋានផងដែរ។

ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការលើកកម្ពស់សិទ្ធអំណាចទៅដល់ស្ត្រី មិនគ្រាន់តែចូលរួមប្រារព្ធត្រឹមថ្ងៃទិវាសិទ្ធអន្តរជាតិនារីប៉ុណ្ណោះទេ។ រាល់ថ្ងៃធនាគារ វីង បានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីលុបបំបាត់ឧបសគ្គនានា ជំរុញសក្តានុពលរបស់ស្រ្តី ជំរុញការចូលរួមក្នុងសកម្មភាពផ្សេងៗក៏ដូចជារួមចំណែកពន្លឿនការអភិវឌ្ឍសមភាពយេនឌ័រ និងភាពរីកចម្រើនប្រកបដោយសមធម៌សម្រាប់អនាគតកម្ពុជាផងដែរ។

គំនិតផ្តួចផ្តើមសម្រាប់ការគាំទ្រសហគ្រិនស្ត្រីប្រទេសកម្ពុជាបានខិតខំយ៉ាងចិត្តទុកដាក់ក្នុងការផ្តល់សិទ្ធអំណាចដល់ស្ត្រី ជាពិសេសផ្នែកសហគ្រិនភាព។ សព្វថ្ងៃ ស្ត្រីកាន់តែច្រើនឡើងទទួលបានការអប់រំ ឱកាសក្នុងការចូលរួមសេដ្ឋកិច្ច និងបណ្តាញគាំទ្រចាំបាច់នានាដើម្បជំរុញដំណើរការអាជីវកម្មរបស់ពួកគេឱ្យកាន់តែរីកចម្រើន។

កញ្ញា ស៊ុន ស៊ីហនិតនោវី អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា  (CWEA) បានលើកឡើងថា «នៅ CWEA យើងខ្ញុំជឿជាក់ថា ការផ្តល់សិទ្ធអំណាចទៅដល់សហគ្រិនស្ត្រីមិនមែនគ្រាន់តែជួយឱ្យស្ត្រីទទួលបានលទ្ធផលអាជីវកម្មល្អប៉ុណ្ណោះទេ ថែមទាំងបង្កើតអនាគតមួយដែលប្រកបដោយសមធម៌ រុងរឿងនិង និរន្តរភាពសម្រាប់កម្ពុជាទាំងមូល»

ទោះបីមានការរីកចម្រើនយ៉ាងនេះក្តី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួនទៀតដែរ។ ជាក់ស្តែងសហគ្រិនស្ត្រីជាច្រើន នូវតែជួបផលលំបាកក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ការបណ្តុះបណ្តាល និងឱកាសកសាងបណ្តាញទំនាក់ទំនងជាដើម។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ធនាគារ វីង និងCWEA បានចាប់ដៃសហការគ្នាកាលពីឆ្នាំមុនដើម្បីបង្កើតកម្មវិធីអប់រំហិរញ្ញវត្ថុ និងសិក្ខាសាលាចែករំលែកចំណេះដឹងចាំបាច់នានា។ គំនិតផ្តួចផ្តើមទាំងនេះមានគោលដៅដោះស្រាយឧបសគ្គដ៏ធំមួយដែលស្ត្រីជួបប្រទះ នោះគឺកង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

កញ្ញា ស៊ុន ស៊ីហនិតនោវី បានបន្ថែមថា «តទៅមុខទៀត យើងខ្ញុំត្រូវបន្តផ្តោតលើការពង្រឹងភាពលេចធ្លោរបស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ តាមរយៈការនូវផ្តល់ឱកាសអប់រំ និងបណ្តុះបណ្តាលបន្ថែម ដោយធានាឱ្យបានថាស្ត្រីមានឱកាសស្មើភាពដើម្បីសម្រេចបាននូវភាពជោគជ័យសម្រាប់ភាពជាសហគ្រិន»

ការផ្តល់ជំនាញ STEM ដល់ក្មេងស្រីដើម្បីក្លាយជាធនធានដឹកនាំសម្រាប់អនាគតការផ្តល់សិទ្ធអំណាចទៅដល់ស្ត្រី និងកុមារី នាំមកនូវផលវិជ្ជមានយូរអង្វែង ដោយជួយលើកកម្ពស់សមភាព និងភាពចម្រើនរុងរឿងនៅក្នុងសង្គម។ ការណ៍នេះ ពិតជាសំខាន់ណាស់ជាពិសេសនៅក្នុងវិស័យមួយចំនួនដូចជា វិស័យអប់រំ សុខភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយអំពើហិង្សាលើស្ត្រីជាដើម។ នៅក្នុងប្រទេសកម្ពុជា ស្ត្រីជាច្រើនដឹកនាំគ្រួសារតែម្នាក់ឯង ហើយពួកគេមានតួនាទីសំខាន់ណាស់ក្នុងការធានាថាកូនៗមានអនាគតល្អប្រសើរ។

លោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) បានលើកឡើងថា «ការផ្តល់នូវសិទ្ធអំណាចដ៏សំខាន់បំផុតដល់កុមារី និងស្ត្រី គឺតាមរយៈការអប់រំនេះឯង។ កុមារី និងស្ត្រីត្រូវការការលើកទឹកចិត្ត និងការគាំទ្រដើម្បីទទួលបានការសិក្សាពេញលេញមួយ ហើយអាចទទួលបានការងារ និងទទួលបាននូវសិទ្ធសមរម្យនៅក្នុងពិភពលលោកយើងនេះ»។

ធនាគារ វីង និងអង្គការមូលនិធិកុមារកម្ពុជា បានចាប់ដៃសហការគ្នា ដើម្បីជួយទៅដល់កុមារីរស់នៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត។ ។ កម្មវិធីអប់រំ STEM ដែលទើបត្រូវបានដាក់ឱ្យដំណើរការឡើងតាមរយៈភាពជាដៃគូនេះ គឺមានគោលបំណងជួយទៅដល់កុមារីមកពីគ្រួសារដែលមានភាពស្ថិតក្នុងស្ថានភាពប្រឈមនានា ឱ្យទទួលបាននូវការសិក្សាមុខវិជ្ជាសំខាន់ៗដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM ព្រមទាំងផ្តល់ឱកាសហាត់ការងារដើម្បីជួយតម្រង់ទិសអនាគតអាជីពការងារស្របតាមចំណេះជំនាញរបស់ពួកគេ។
គំនិតផ្តួចផ្តើមនេះគាំទ្រសិស្សានុសិស្សចំនួន ១៣៨នាក់ នៃសាលា Tomorrow Academy របស់អង្គការមូលនិធិកុមារកម្ពុជាដោយក្នុងចំណោមនោះមានសិស្សស្រីចំនួន ៨៨នាក់ ដើម្បីឱ្យពួកគេអាចទទួលបាននូវចំណេះដឹង និងឱកាសការងារល្អៗនាពេលអនាគតដែលពួកគេពិបាកនឹងទទួលបានបើគ្មានការឧបត្ថម្ភគាំទ្រ។

បន្ថែមលើនេះ សិស្សនិស្សិតចំនួន ១០នាក់ ដែលស្ថិតនៅក្រោមការថែរក្សារបស់អង្គការមូលនិធិកុមារកម្ពុជា នឹងត្រូវជ្រើសរើសជារៀងរាល់ឆ្នាំឱ្យចូលមកហាត់ការនៅធនាគារ វីង ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍ផ្ទាល់ ក៏ដូចជារៀបចំខ្លួនសម្រាប់ឱកាសការងារនាពេលខាងមុខផងដែរ។

លោក Scott Neeson បានបន្ថែមថា «ស្ត្រីគួរមានមោទនភាព និងទទួលការលើកទឹកចិត្តគ្រប់ជំហាននៃការតស៊ូនិងសមិទ្ធិផលដែលពួកគេទទួលបានក្នុងពេលបច្ចុប្បន្ននេះ។ ឥឡូវនេះ មានការយល់ដឹងកាន់តែច្រើនអំពីតួនាទីដ៏សំខាន់របស់ស្ត្រីនៅក្នុងសង្គម ដែលរួមមានទាំង៖ ការអប់រំ សីលធម៌ គុណតម្លៃ ក៏ដូចជាបរិយាកសាការងារជាដើម»។

ការកសាងអនាគតដ៏ភ្លឺស្វាងមួយសម្រាប់កម្ពុជាមានគំនិតផ្តួចផ្តើមជាច្រើនរបស់ ធនាគារ វីង ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការផ្តល់សិទ្ធអំណាចទៅដល់ស្ត្រី និងកុមារី តាមរយៈការទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ពួកគេក្នុងការជំរុញភាពរីកចម្រើនរបស់កម្ពុជា។ ដោយគាំទ្រសហគ្រិនស្ត្រី ក៏ដូចជាការបណ្តុះបណ្តាលជំនាញ STEM ដល់កុមារីជាច្រើន ធនាគារ វីង មិនត្រឹមតែធ្វើឱ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅមុខរីកចម្រើនប្រកបដោយបរិយាបន្នថែមទៀតផង។  

តាមរយៈកិច្ចសហការជាមួយសមាគមនសហគ្រិនស្ត្រីកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា ធនាគារ វីង កំពុងត្រួសត្រាយមាគ៌ាសម្រាប់ប្រទេសកម្ពុជា ដែលស្ត្រី និងកុមារីអាចរីកចម្រើន ដឹកនាំ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអភិវឌ្ឍអនាគតប្រទេសជាតិកាន់តែប្រសើរឡើង។ ក្នុងដំណើររួមកម្លាំងសហការគ្នានេះ ពួកគេនឹងកសាងសង្គមមួយដែលមនុស្សគ្រប់រូបទទួលបាននូវឱកាស និងភាពស្មើរមុខប្រកបដោយសុខុដុមរមនា៕