(ភ្នំពេញ)៖ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗ ក្រុមហ៊ុន វឌ្ឍនៈ បានត្រៀមរួចរាល់ហើយក្នុងការសហការជាមួយសាលារាជធានីភ្នំពេញ ជូនដំណើរ និងចែកជូនភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាជនខ្មែរដែលធ្វើដំណើរទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។
នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនដៃគូដូចជាក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែគិតគូ និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរយើង បានធ្វើដំណើរទៅជួបជុំបងប្អូនក្នុងឳកាសដ៏ពិសេសនេះប្រកបដោយផាសុកភាព និងសុវត្ថភាពខ្ពស់។ បានទាំងធ្វើដំណើរដោយឥតគិតថ្លៃក្នុងរថយន្តក្រុងសាធារណៈមាស៊ីនត្រជាត់ បានទាំងភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃដើម្បីបំពេញជាតិ សារធាតុរ៉ែ ជួយរក្សាតុល្យភាពជាតិទឹកបានយូរ ព្រមទាំងសម្បូរវីតាមីន ពិសេសជាភេសជ្ជៈដ៏ចាំបាច់ សម្រាប់រដូវក្តៅនេះ។
ក្រុមហ៊ុន វឌ្ឍនៈ បានត្រៀមរួចហើយសម្រាប់ស្ថានីយទាំង ៦ទីតាំង ដែលបងប្អូនអាចធ្វើដំណើរទៅស្រុកកំណើត និងទទួលបានភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃមានដូចជាស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុងកាល ដែលមានរយៈពេលចំនួន៦ថ្ងៃ គឺចាប់ថ្ងៃទី១២ និង១៧ ខែមេសា ខាងមុខនេះ៕