(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា បានប្រកាសបើកលក់គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះដ៏ធំសម្បើមកណ្តាលទីក្រុង គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាផ្លូវការហើយ បន្ទាប់ការប្រកាសពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងធំៗចំនួន២ ព្រមគ្នា កាលពីថ្មីៗកន្លងទៅនេះ។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១​ រហូតដល់ថ្ងៃទី២៣ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៦ល្ងាច នៅទីតាំងគម្រោងផ្ទាល់ ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

គម្រោង ហ្រ្គេនលែនម៉ាក ២៧១  ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត និងធំសម្បើម ដែលតភ្ជាប់ពីគម្រោងលែនម៉ាក២៧១ ត្រឹមតែ៣ នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និង ១០-១៥ នាទីទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិ តេជោតាខ្មៅ ដែលគ្រោងបើកដំណើរការក្នុងពេលឆាប់ៗនេះ។

គម្រោង ហ្រ្គេនលែនម៉ាក២៧១ ហ៊ុំព័ទ្ធដោយផ្លូវយុទ្ឋសាស្រ្តធំៗខ្វាត់ខ្វែងដល់ទៅ ៣ គឺផ្លូវ ៦០ម៉ែត្រ ផ្លូវ២៧១ និងផ្លូវ៣៧១ ស្ថិតក្នុងតំបន់យុទ្ធសាស្រ្តជាមូលដ្ឋានពាណិជ្ជកម្មឈានមុខសំខាន់ៗ កណ្តាលទីក្រុង មានចរន្តសេដ្ឋកិច្ចដ៏ខ្លាំងក្លា។

គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មី មួយនេះនឹងនាំមកនូវទំនើបកម្មនៃការរស់នៅ ជាមួយគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរួមមាន៖
មជ្ឈមណ្ឌលសន្និបាត ជីប ម៉ុង ដ៏ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបទពិសោធន៍នៃការរៀបចំកម្មវិធីធំៗ ដូចជា ប្រជុំអាស៊ាន បន្ទប់ប្រជុំ សាលពិព័រណ៍ធំៗ កន្លែងរៀបចំសិក្ខារសាលា សន្និបាតខាតធំ ឬ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លំដាប់កំពូល ដែលស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១០,០០០នាក់ ជាមួយការរចនាតាមស្តង់ដារអន្តរជាតិដំបូងគេ  មានបំពាក់ផ្ទាំង LED ដ៏ទំនើប  និងចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗរបស់លោកអ្នក។

មជ្ឈមណ្ឌលកីឡាដ៏ធំ បំពាក់សម្ភារៈទំនើបៗ មានអាងហែលទឹកខ្នាតអន្តរជាតិសម្រាប់មនុស្សគ្រប់វ័យ និងមានកីឡាកម្សាន្តជាច្រើន បន្ថែមជូនមុខងារសុខភាពដ៏ចាំបាច់ឧទ្យាន ហ្រ្គេនលែនម៉ាក តាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី បៃតងស្រស់ត្រកាល ជាកន្លែងសម្រាកលំហែ និងជួបជុំប្រកបដោយភាពសុខដុមរមនាមជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេលើសពីនេះ គ្រឹះស្ថានអន្តរជាតិធំៗ  នឹងប្រែក្លាយ ហ្រ្គេនលែនម៉ាក ២៧១ អោយជាគោលដៅទាក់ទាញ និងលេចធ្លោជាងគេនៅក្នុងតំបន់។

បើនិយាយពីជម្រើសម៉ូដផ្ទះថ្មីៗ ប្រណីតៗ ស្រស់ស្អាតគឺមានយ៉ាងច្រើននៅក្នុងគម្រោង។ អ្វីដែលរឹតតែគួរអោយចាប់អារម្មណ៍ អ្នកឧកញ៉ា លាង ហួង ក៏បានប្រកាសអំពីការផ្តល់ជូនជាពិសេសក្នុងឱកាសបើកលក់ជាផ្លូវការនេះផងដែរ ចំពោះការបង់ឥតប្រាក់កក់ និងបង់ឥតការប្រាក់រហូតដល់ ៣៦ខែ ការបញ្ចុះតម្លៃរហូតដល់ ១០% ការបង្វិលកងសំណាងយកប័ណ្ណបញ្ចុះតម្លៃបន្ថែម ប័ណ្ណទិញគ្រឿងអេឡិចត្រូនិច និងរង្វាន់ដ៏សន្ធឹកសន្ធាប់ជាច្រើនទៀត។

រួសរាន់ឡើង រើសទីតាំងល្អមុនគេ ចំណេញច្រើនជាងគេ!​​ ដើម្បីទទួលបានការផ្តល់ជូន​ពិសេសនេះ សូមទំនាក់ទំនង៖
𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖
chipmongland.com
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥៖ https://t.me/chipmongland
𝐓𝐢𝐤𝐓𝐨𝐤 :៖ https://bit.ly/ChipMongLand_TikTok_Official
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://bit.ly/ChipMongLandInstagram