(បរទេស)៖ កីឡាករស្នូកឃ័រ ជើងឯកពិភពលោក Kyren Wilson បានឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់កីឡាករស្នួកឃ័រអាជីព The Players Championship 2025 ក្រោយពេលវាយបកឈ្នះ Neil Robertson ៦-៥ នាយប់មិញនេះ ស្ថិតក្នុងទីក្រុង Telford ប្រទេសអង់គ្លេស។
Wilson បានឡើងទៅឈរចាំវគ្គផ្តាច់ព្រ័ត្រ ដែលអាចប៉ះជើងខ្លាំងលេខ១ ពិភពលោក Judd Trump ឬក៏ម្ចាស់ជើងឯក ៤សម័យ John Higgins នៅរាត្រីថ្ងៃអាទិត្យស្អែកនេះ។
រូបគេបានធ្វើការវាយបកតាមពីក្រោយ Robertson ដែលបាននាំមុខ ៤ទល់នឹង១ ពីការប្រកួតដែលមាន ១១ frame សរុប និងបានយកឈ្នះ frame ចុងក្រោយផងដែរ ដើម្បីកំណត់សម្រាប់អ្នកឆ្លងផុតវគ្គ ៤នាក់ចុងក្រោយនេះ។
ក្នុងប្រកួតនោះដែរ Robertson ធ្វើបានពិន្ទុខ្ពស់បំផុត ៨៣ពិន្ទុ ជាមួយនឹងការនាំមុខ ៤ frame មុនពេលធ្វើបាន frame ទី៥ បន្ទាប់ពី Wilson វាយបកតាមស្មើ ៤-៤ ដោយមានពិន្ទុខ្ពស់បំផុតដល់ទៅ ១១៦ពិន្ទុផងដែរ ពីការយកបានជ័យជម្នះ ៣សិតជាប់ៗគ្នាទៀតផង។
ទោះបីជាបរាជ័យក្នុងសិតទី៩ ក៏ពិតមែន ប៉ុន្តែ Wilson បានធ្វើការឆ្លើយតប ក្នុងការវាយបកសម្រាប់ ២សិតចុងក្រោយ ជាមួយនឹងពិន្ទុឈ្នះ ៨៩ និង ១៣៤ផងដែរ ដើម្បីទម្លាក់ Robertson ចេញពីកម្មវិធីដណ្តើមចំណាត់ថ្នាក់នេះទៀតដែរ៕