(ភ្នំពេញ)៖ ហាងទំនិញ The Green Party ដែលជាហាងល្បីនៅតំបន់អាស៊ី មាននៅក្នុងប្រទេសសាំងហ្គាពួរ ម៉ាឡេស៊ី និងចិនផងដែរនោះ បន្ទាប់ពីបានបើកសាខាទី១ ទទួលបានការគាំទ្រ និងជោគជ័យហើយនោះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ហាង The Green Party បានបើកដំណើរការសាខាទី២របស់ខ្លួន នៅផ្សារទំនើប U Mall ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជន និងផ្គត់ផ្គង់ទីផ្សារដែលមានទំនិញរាប់រយមុខ ជាពិសេសវត្ថុអនុស្សាវរីយ៍។
តំណាងហាងទំនិញ The Green Party បានថ្លែងប្រាប់ឲ្យដឹងថា ឥឡូវនេះដើម្បីបំពេញតម្រូវការ និងការគាំទ្ររបស់អតិថិជន ហាង The Green Party នឹងនាំមកនូវសម្ភារៈប្លែកៗថ្មីៗ សម្រាប់អតិថិជនជាទីស្រឡាញ់ឲ្យកាន់តែច្រើនបន្ថែមទៀត។ ជាការពិតសព្វថ្ងៃនេះបងប្អូនអតិថិជនប្រាកដជាឃើញថា មានហាងទំនិញជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានហាងខ្លះលក់នូវផលិតផលមានគុណភាព និងហាងខ្លះលក់ផលិតផលខ្វះគុណភាព។ ហាងទំនិញ «The Green Party» ជាហាងដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្រៅប្រទេស និងមានបទពិសោធន៍ជាង ១០ឆ្នាំមកហើយ ព្រមទាំងមានសាខារហូតដល់ ២៧០០ហាង នៅប្រទេសចិន ម៉ាឡេស៊ី និងសាំងហ្គាពួ ហើយបានលក់នូវមុខទំនិញ និងសម្ភារៈប្រើប្រាស់នានាប្រកបដោយគុណភាពខ្ពស់។
អ្នកតំណាងដដែលបានបញ្ជាក់ទៀតថា ហាងលក់ទំនិញដ៏ល្បី «The Green Party» បានកើកសាខានៅតាមបណ្ដាប្រទេសនានាជាច្រើន ជុំវិញពិភពលោក និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ទៅលើមុខទំនិញមានគុណភាពខ្ពស់ និងដ៏ច្រើនសម្បូរបែប។ សម្រាប់នៅក្នុងប្រទេសកម្ពុជា ដោយហាងទំនិញមួយនេះមានគោលដៅពង្រីកសាខា រហូតដល់ទៅ ៣០ហាង។ ហាង The Green Party ជាហាងលក់ទំនិញរាប់រយមុខ និងវត្ថុអនុស្សាវរីយ៍ពេញនិយម ទំនើប ជំនាន់ថ្មី ជាពិសេសសំរាប់យុវវ័យ និងកុមារ។
សូមបញ្ជាក់ថា ហាងទំនិញ «The Green Party» មានចំនួនពីរទីតាំងហើយ នៅក្នុងរាជធានីភ្នំពេញ ដោយសាខាទី១ ស្ថិតនៅផ្លូវលេខ២៧៤ ខាងកើតវិមានឯករាជ្យ និងសាខាទី២ ស្ថិតនៅក្នុងផ្សារទំនើប U Mall ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕