(ភ្នំពេញ)៖ Ron Zacapa Centenario ដែលជាស្រារ៉ោមលំដាប់ខ្ពស់ មានឈ្មោះល្បីល្បាញលើពិភពលោក បានបង្កើតចំណាប់អារម្មណ៍ មិនអាចបំភ្លេចបាននៅលើឆាកដ៏ប្រណីតនៅកម្ពុជា ជាមួយការសម្ពោធផ្តាច់មុខផលិតផល Aged Above The Clouds។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ ក្រុមហ៊ុន Colony ដោយមានការចូលរួមពីអភិជន តារាបណ្តាញសង្គមអន្តរជាតិ និងអ្នកនាំមុខក្នុងឧស្សាហកម្មសំខាន់ៗជាច្រើនរូប។ ក្នុងនោះក៏មានវត្តមានតំណាងកិត្តិយសមកពីបណ្ដាញផ្សព្វផ្សាយ តារាបណ្តាញសង្គមកំពូលៗ ដៃគូពាណិជ្ជកម្ម និងនាយកប្រតិបត្តិ Diageo ផងដែរ។
ការជួបជុំនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Ron Zacapa ចំពោះវប្បធម៌ប្រណីត និងបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់បទពិសោធន៍នៃការទទួលទានស្រា សម្រាប់អ្នកដែលមានចំណង់ចំណូលចិត្ត និងយល់ដឹងអំពីស្រា។
លោក Yaro Vy តារាបណ្តាញសង្គមឈានមុខគេម្នាក់របស់ប្រទេសកម្ពុជា បានឲ្យដឹងថា «ក្នុងនាមជាសិល្បករម្នាក់ដែលមានវត្តមាន ក្នុងបណ្តាញសង្គម ខ្ញុំយល់ឃើញថា ការចូលមកកាន់ប្រទេសកម្ពុជារបស់ Zacapa XO គឺជាព្រឹត្តិការណ៍ដែលគួរឱ្យកត់សម្គាល់ សម្រាប់ឧស្សាហកម្មស្រាប្រណីត។ ដំណើរនេះបានលើកកម្ពស់ បទពិសោធន៍កម្រិតខ្ពស់បន្ថែមទៀត ដែលជំរុញឱ្យមានវប្បធម៌ នៃការផ្តល់តម្លៃស្រារ៉ោមដែលមានគុណភាពខ្ពស់»។
លោកបានបន្ដថា វត្តមានរបស់ Zacapa ទំនងជានឹងជំរុញឱ្យមានព្រឹត្តិការណ៍ភ្លក់រសជាតិស្រា ដែលត្រូវបានរៀបចំជាពិសេស ការសហការម៉ាកយីហោដែលពិសេស និងលើកកម្ពស់ភាពទំនើបជារួមនៃទីផ្សារស្រា។ ស្រានេះមិនត្រឹមតែជា ភេសជ្ជៈប៉ុណ្ណោះទេ តែជាការប្រកាសអំពីរសជាតិ ទេពកោសល្យនិងប្រណីតភាព ដែលស្របនឹងបែបផែនជីវិតដែលកំពុងវិវត្តន៍របស់ប្រទេសកម្ពុជា។ សូមជម្រាបថា ការដាក់សម្ពោធនូវ Aged Above The Clouds ជាការបង្ហាញនូវបទពិសោធន៍ថ្មីនៃញាណទាំងប្រាំ ដែលនាំផ្លូវភ្ញៀវកិត្តិយសទៅកាន់ពិភពដ៏ពិសេសរបស់ Ron Zacapa។
ព្រឹត្តិការណ៍នេះរៀបចំជា៣ដំណាក់កាល៖
*ទី១៖ តំបន់នៃកាស្វែងយល់៖ ភ្ញៀវកិត្តិយសចូលរួមឆ្លើយសំណួរល្បងប្រាជ្ញា ដើម្បីស្វែងយល់ពីស្រាក្រឡុក Zacapa ដ៏ល្អឥតខ្ចោះសម្រាប់ពួកគេ ដោយការបញ្ជ្រាបខ្លួនទៅក្នុង កេរដំណែលដែលប្លែកគេ របស់ម៉ាក។
*ទី២៖ តំបន់នៃការដាក់សម្ពោធ និងភ្លក្សរសជាតិ៖ ជាផ្នែកសំខាន់បំផុតនៅក្នុងរាត្រីនោះ វគ្គភ្លក្សរសជាតិនេះ ផ្តល់នូវទំនាក់ទំនងដ៏ស្និទ្ធស្នាល ជាមួយនឹងការការបង្ហាញអំពីប្រណិតភាពរបស់ Zacapa ដែលណែនាំនូវ Ron Zacapa XO ដ៏ល្អប្រណីត។
*ទី៣៖ បទពិសោធន៍បន្ទប់ជួបជុំភ្ញៀវ៖ ជាលំហសង្គមដ៏រស់រវើកដែលភ្ញៀវធ្វើការភ្ជាប់ទំនាក់ទំនង រៀបចំចាត់ចែងពេលល្ងាចផ្ទាល់ខ្លួន ជាមួយការប្តូរកាក់ស្រាក្រឡុក រីករាយនឹងសេវាកម្មឆ្លាក់ឈ្មោះពិសេស និងបានថតរូបទុកជាអនុស្សាវរីយ៍ ការសម្ដែងផ្ទាល់នៃតន្ត្រី jazz និង DJ បង្កើតបាននូវបរិយាកាសដ៏ឥតខ្ចោះ ធ្វើឱ្យរាត្រីនោះក្លាយទៅជាបទពិសោធន៍ដ៏ប្រណីតពិតៗ។
ព្រឹត្តិការណ៍បើកសម្ពោធនេះ ផ្តោតសំខាន់លើ Zacapa XO ដែលជាការលាយបញ្ចូលគ្នាយ៉ាងពិសេសនៃស្រារ៉ោម ដែលបានបម្រុងទុកដែលមានអាយុចន្លោះ១០ និង២៥ឆ្នាំ ដែលងុំល្អនៅក្នុងជម្រើសស្រាវីស្គី ស្រា Sherry ស្រា Pedro Ximénez អាមេរិក និងធុងស្រា Oak Cognac បារាំង។ ការបើកសម្ពោធនៅរាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពីការដាក់ចេញ Zacapa ដែលគ្រប់គ្នារំពឹង ក្នុងប្រទេសសិង្ហបុរី នៅ Sushisamba កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងទស្សនៈដំណើរផ្សងព្រេងឥតឈប់របស់អ្នក។
Ron Zacapa តំណាងឱ្យការបង្ហាញអំពីប្រណីតភាពបែបទំនើប និងអាចទទួលដឹងបាន ដែលត្រូវបានបង្កើតឡើង ដោយភាពល្អិតល្អន់នៅតំបន់ខ្ពង់រាប Guatemalan ដោយសារភាពល្បីល្បាញនៃដំណើរការ ដែលមានវ័យចំណាស់ដ៏ពិសេស និងប្រភពដើមដ៏សម្បូរបែប Zacapa ផ្តល់បទពិសោធន៍ដែលលើសពីភាពធម្មតា ដោយអន្ទងអ្នកចាប់អារម្មណ៍ ឱ្យចាប់ផ្តើមដំណើរនៃការស្វែងយល់តាមរយៈ ចក្ខុវិញ្ញាណឃាណវិញ្ញាណ ជីវ្ហាវិញ្ញាណ និងកាយវិញ្ញាណ។
សូមរម្លឹកជូនដែរថា ក្រុមហ៊ុន ATTWOOD គឺជាអ្នកចែកចាយផ្ដាច់មុខរបស់ ZACAPA នៅក្នុងប្រទេសកម្ពុជា៕