(ភ្នំពេញ)៖ ហាង Café Amazon Concept Store  ដែលមានការរចនានូវរូបរាងថ្មី ប្លែក ប្រណិត មិនធ្លាប់មានពីមុនមក នៅកម្ពុជា ត្រូវបានបើកសម្ភោធឱ្យដំណើរជាផ្លូវការ ហើយនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥នេះបន្ទាប់ពីបានបើកដំណើរសាកល្បងអស់រយៈពេលជាង១០ថ្ងៃ។

ពិធីសម្ពោធ ហាង Café Amazon Concept Store បានធ្វើឡើងក្រោមអធិបតីភាព  លោក ទុន ត្រៃ សុរាដ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា,  អ្នកអង្គម្ចាស់ ពិកថង ថងយ៉ៃ នាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail Business Public Company Limited ឬ OR (អូអា) និងលោក ណាត់ថៈភុ´ង កែវត្រៈកូលភុង អគ្គនាយកក្រុមហ៊ុន ភីធីធី (ខេមបូឌា)។
ហាង Café Amazon Concept Store គឺជាហាងដំបូងគេនៅកម្ពុជា ដែលមានលក្ខណៈសម្គាល់ថ្មីនៅរាជធានីភ្នំពេញ។ ហាងនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌទួលគោក ដែលជាតំបន់អាជីវកម្ម សំបូរទៅដោយហាងអាហារតាមផ្លូវ អគារការិយាល័យ សាលារៀន សាកលវិទ្យាល័យ និងខុនដូជាច្រើន។

ហាងនេះត្រូវបានបង្កើតឡើងក្រោមគំនិត «People Concept" ដែលផ្តោតសំខាន់លើការចងសម្ព័ន្ធភាពជាមួយសហគមន៍។ ការរចនានៃហាងនេះ ផ្តោតលើការផ្សារភ្ជាប់មនុស្ស (Connect to the People) ដោយផ្តល់ទីធ្លាធំទូលាយសម្រាប់អតិថិជនគ្រប់ក្រុមគ្រប់វ័យដូចជា បុគ្គលិកក្រុមហ៊ុន សិស្សនិស្សិត និងអថិជនបែបគ្រួសារ។

លោក ណាត់ថៈភុ´ង កែវត្រៈកូលភុង អគ្គនាយកក្រុមហ៊ុន ភីធីធី ប្រចាំនៅកម្ពុជា បានថ្លែងថា ហាង Café Amazon ត្រូវបានរច នាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនគ្រប់រូប ជាពិសេសអ្នកដែលចូលចិត្តទទួលទានកាហ្វេដែលមានរសជាតិឆ្ងាញ់ ជាមួយទីតាំងមានបរិយាកាសល្អ និងមានផាសុកភាព។

លោកបញ្ជាក់បន្ថែមថា ការបើកដំណើរការ ហាង Café Amazon Concept Storeនេះ ត្រូវបានចាត់ទុកថា ជាការស្ថាបនានូវរូបរាងថ្មី ដែលរចនាឡើងបែប «People Concept» ដែលឆ្លុះបញ្ចាំងពីតម្រូវការររបស់អតិថិជន គ្រប់រូប មិនថាជានិស្សិត សិស្ស បុគ្គលិក និងអ្នកដែលត្រូវការកន្លែងធ្វើការ និងបន្ទូភាពតានតឹង ។

ហាង Café Amazon Concept Store ត្រូវរចនាឡើងយ៉ាងប្រណិត មានកម្ពស់ ២ជាន់ និងលម្អដោយរុក្ឋជាតិបៃតង ដើម្បីបង្កបរិយាកាសស្រស់ស្រាយ និងលម្ហែអារម្មណ៍ ជាមួយនឹងទីតាំងដ៏ធំទូលាយទាំងក្នុង និងក្រៅ។ ហាងថ្មីនេះ មានម៉ឺនុយពិសេស ដែលបានប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក  ដែលមានលក់តែសាខានេះប៉ុណ្ណោះ គឺ«  កំលោះស្រុកយើង » ដែលធ្វើឡើងពីនំខ្មែរ ដ៏ល្បីឈ្មោះ គឺនំអន្សមចេករួមផ្សំជាមួយកាហ្វេដើម្បីទទួលបានរសជាតិឈ្ងុយឆ្ងាញ់ និងមួយមុខទៀតគឺ «នារីសម័យថ្មី» ដែលជាភេសជ្ជៈផ្សំឡើងពីផ្លែត្របែកពណ៌ផ្កាឈូក ដែលជាផ្លែឈើដ៏ល្បីមួយរបស់ប្រទេសកម្ពុជា លាយជាមួយម្សៅ plum ដើម្បីឱ្យមានរសជាតិផ្អែម និងជូរ។បន្ថែមពីនេះ ក៏មានអាហារនិងភេសជ្ជៈមួយចំនួនទៀត ដូចជា Soft Serve ដែលមាន៥ ម៉ឺនុយ រួមមាន Green Tea, Vanilla, Croissant Green Tea, Croissant Vanilla, និង Affogato។ អាហារក្នុងស្រុកមានដូចជា Beef Lok Lak បាយឡុកឡាក់ និង Bay Sach Chrok (បាយសាច់ជ្រូក) និងអាហារថៃ ដូចជា Pad Thai, Pad Krapao និងរួមជាមួយនឹងជម្រើសម្ហូបបច្ចឹមប្រទេសជាច្រើន។

អ្នកអង្គម្ចាស់ ពិកថង ថងយ៉ៃ នាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail Business Public Company Limited ឬ OR (អូអា) មានថ្លែងថា ហាង Café Amazon Concept Store មានការរចនានូវរូបរាងថ្មី ដែលមិនធ្លាប់មានពីមុនមក នៅកម្ពុជា។ ការបើកដំណើរការ ហាង Café Amazon Concept Store ជាលើកដំបូងនៅកម្ពុជា នាពេលនេះ គឺជាភាពជោគជ័យក្នុងការពង្រីកអាជីវកម្មរបស់ OR នៅលើទីផ្សារនៅក្រៅប្រទេស។ ក្រៅពីការផ្តល់ជូននូវកាហ្វេដែលមានគុណភាព ក៏មានគ្រឿងឧបភោគ និងបរិភោគជាច្រើនយ៉ាង ដែលឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សសម័យថ្មី ផងដែរ។
បច្ចុប្បន្ននេះហាង Café Amazon ទាំងអស់ មានចំនួនជាង៤ពាន់សាខានៅក្នុង១១ប្រទេស ទូទាំងពិភពលោក ក្នុងនោះនៅកម្ពុជាមានចំនូន ២៥៤សាខា ដែលជាចំនួនច្រើនជាងបង្អស់ ក្នុងចំណោមសាខានៅក្រៅប្រទេសរបស់ខ្លួន។

ហាង Café Amazon Concept Store នៅទួលគោក លើសពីការបម្រើកាហ្វេ ក៏ជាហាងដែលគាំទ្រសហគមន៍មូលដ្ឋានដោយការរួមបញ្ចូលគ្រឿងផ្សំក្នុងតំបន់ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក ព្រមទាំងមានផ្តល់ជូនផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ជម្រើសភេសជ្ជៈចម្រុះ និងសម្ភារៈក្នុងហាងដែលបានកែច្នៃ អ្វីគ្រប់យ៉ាងឆ្លុះបញ្ចាំងពី «People Concept»៕