(ឡុងដ៍)៖ កីឡាករស្នូកឃ័រ Kyren Wilson បានគ្រងតំណែងជើងឯក Players Championship 2025 ជាលើកដំបូងរបស់ខ្លួន ក្រោយពេលផ្តួលគូប្រជែងលំដាប់លេខ១ ពិភពលោក Judd Trump ពីក្នុងវគ្គផ្តាច់ព្រ័ត្រ ១០-៩ កាលពីរាត្រីថ្ងៃអាទិត្យ។
ក្នុងប្រកួតនោះដែរ ជើងខ្លាំងលំដាប់ពិភពលោកបច្ចុប្បន្ននេះ បានឈ្នះទៅវិញទៅមក ពោលគឺ ៤-៤ នៅឯទីលានដែលស្ថិតក្នុងទីក្រុង Telford ប្រទេសអង់គ្លេស មុនពេល Trump ធ្វើបាន ៥សិតបន្ទាប់ និងបានបរាជ័យពីការវាយកូនពណ៌ក្រហមក្នុងរយៈចម្ងាយឆ្ងាយ និងបានបរាជ័យក្រោមកណ្តាប់ដៃរបស់ Wilson ជាលើកទី៣ បែបនេះ។
កន្លងមក Wilson ម្ចាស់ជើងឯកពានពិភពលោក ឆ្នាំ២០២៥ នេះបានផ្តួល Trump ២លើករួចមកហើយនៅឯកម្មវិធី Xi’an Grand Prix និងផ្តាច់ព្រ័ត្រពាន Northernn Ireland Open កាលឆ្នាំ២០២៤។
នេះក៏ជាលើកដំបូងផងដែរ ដែល Wilson បានឈានមកដល់ផ្តាច់ព្រ័ត្រ និងលើកពាន Players Championship នេះតែម្តង ស្របពេល Trump បានព្យាយាមឈ្នះពាននេះជាលើកទី៣ របស់ខ្លួន បន្ទាប់ពីធ្លាប់ឈ្នះកាលឆ្នាំ២០១៩ និងឆ្នាំ២០២០ រួចមក៕