(ម៉ៃអាម៉ី)៖ កីឡាករតេន្នីសលំដាប់លេខ៤ ពិភពលោក Novak Djokovic បានប្រើពេលតែជាងកន្លះម៉ោងប៉ុណ្ណោះ ក្នុងការទម្លាក់គូប្រជែង Ugo Caraballi ចេញពីព្រឹត្តិការណ៍ Miami Open 2025 នៅសហរដ្ឋអាមេរិក។
នេះជាលើកដំបូងផងដែររបស់កីឡាករសញ្ជាតិស៊ែប៊ី ដែលលេងនៅ Miami Open គិតចាប់តាំងពីឆ្នាំ២០១៩ មក តាមរយៈផ្តួល Carabelli មិនឱ្យតដៃរួចឡើយ ពោលគឺដាច់នៃលំដាប់ពិន្ទុ ៦-១ និង ៧-៦ (៧-១)។
ជាការកត់សម្គាល់ជើងខ្លាំងមកពីអាហ្សង់ទីន ឈរនៅលំដាប់លេខរៀងទី៦៥ ពិភពលោក ក៏បានអូសបន្លាយនៃការប្រកួត ដែលឈានដល់វាយ tie-break ទៀតផង នៅមុនពេល Djokovic អតីតជើងឯក Grand Slam ២៤សម័យ បន្តធ្វើបានល្អដដែល។
ឆ្លងតាមជ័យជម្នះនេះដែរ ជើងខ្លាំងវ័យ ៣៧ឆ្នាំ Djokovic រកបានជ័យជម្នះជាលើកទី៤១១ ក្នុងកម្រិត ATP Masters 1000 នាំមុខកីឡាករចូលនិវត្តន៍ Rafael Nadal ឈរទីកំពូលតារាង ក្នុងនាមកីឡាកររកបានជ័យជម្នះច្រើនជាងគេ។
រូបគេបានកំពុងព្យាយាមឈ្នះជើងឯក Miami Open ជាលើកទី៧ របស់ខ្លួន ដែលត្រូវប៉ះ Lorenzo Musetti ក្នុងជុំទី២ នៃវគ្គ ១៦នាក់ចុងក្រោយ ក្រោយពេលគូប្រជែងសញ្ជាតិអ៉ីតាលីខាងលើ វាយបកឈ្នះ Felix Auger-Aliassime របស់កាណាដា ២-១ នាយប់មិញនេះដូចគ្នា៕