(ភ្នំពេញ)៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ វង់តន្ត្រីយុវជនអង្គរ (ANYO) នឹងត្រឡប់មកសាលមហោស្រព NABA របស់ណាហ្គាវើលដ៍ម្តងទៀត ផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ។
ដោយទទួលបានជោគជ័យ និងការគាំទ្រដ៏ច្រើន នៃការសម្តែងលើកដំបូងរបស់ពួកគេ នៅណាហ្គាវើលដ៍កាលពីឆ្នាំមុន ANYO ធានាផ្តល់ជូនកាន់តែអស្ចារ្យក្នុងឆ្នាំនេះ ខណៈពេលដែលណាហ្គាវើលដ៍ នឹងប្រារព្ធខួបលើកទី៣០ ដ៏របស់ខ្លួនធំនៅក្នុងខែឧសភា ខាងមុខនេះ។
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ប្រគំតន្ត្រី «មរតកសំនៀងចូលឆ្នាំខ្មែរ» នឹងផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរ ដែលបង្ហាញអំពីវប្បធម៌ដ៏សម្បូររុងរឿងរបស់ខ្មែរ។ ចាប់ផ្តើមពីម៉ោង៧យប់ ការសម្តែងដ៏មហស្ចារ្យនេះ នឹងបង្ហាញជូននូវបទភ្លេងបែបក្លាស៊ីកល្បីៗ របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំខ្មែរ។
ANYO ដែលជាក្រុមយុវជនអូខេស្ត្រារបស់កម្ពុជាតន្ត្រីការិនីអមដោយលោកស្រី ទេព គន្ធារ៉េត និង តន្ត្រីករ លោក រម តារាវង្ស គឺជាក្រុមតន្ត្រីដំបូងដែលត្រូវបានបង្កើតឡើង ចាប់តាំងពីសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០)។
មានសមាជិកប្រហែល ៧០ នាក់ដែលភាគច្រើនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ANYO បានធ្វើឱ្យទស្សនិកជនជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទេពកោសល្យ និងការស្រឡាញ់សិល្បៈដ៏ប្តូរផ្តាច់របស់ពួកគេ។
ការសម្តែងនេះ ក៏នឹងវត្តមានរបស់លោក ឡេង ប៊ុនណាត ដែលមានឈ្មោះល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៩០ ផងដែរ។ ជាមួយការចេញស៊ីឌីជាច្រើនអាល់ប៊ុម និងការសម្តែងនៅតាមកម្មវិធីជាតិធំៗជាច្រើន លោក ឡេង ប៊ុនណាត នឹងបន្តធ្វើឱ្យទស្សនិកជនលង់នឹងសំឡេងដ៏ពីរោះរបស់គាត់ម្តងទៀតនៅលើនៃសាលមហោស្រព NABA ។
មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនទាំងអស់ក៏នឹងបានទស្សនាការសម្តែងរបាំត្រុដិដែលតំណាងឱ្យសិរីសួស្តី និងសុភមង្គលថែមទៀតផង។
ចាក់បញ្ចាំងនៅលើផ្ទាំងដ៏ធំនៃសាលមហោស្រព NABAដែលជាទីតាំងលំដាប់ពិភពលោកដែលមានបំពាក់ដោយបច្ចេកវិទ្យា mapping ដ៏ទំនើបនេះ នឹងធ្វើឱ្យការប្រគំតន្ត្រី «មរតកសំនៀងចូលឆ្នាំខ្មែរ» ផ្តល់ជូននូវបទពិសោធន៍បែបវប្បធម៌ដែលជួយលើកតម្កើងកិត្តិសព្ទនៃសិល្បៈ និងវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញមួយកម្រិតថែមទៀត។
លោកស្រី ទេព គន្ធារ៉េត នាយកANYO បានឱ្យដឹងថា «ពួកយើងមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលមានឱកាសប្រគំតន្ត្រីដ៏ពិសេសនេះ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរដែលការសម្តែងនេះ ផ្តល់ជូនបទពិសោធន៍បែបវប្បធម៌ដ៏មានតម្លៃសម្រាប់សហគមន៍»។
ជាមួយនឹងសិល្បករ-សិល្បការិនីជាង ១០០ នាក់ដែលជាអ្នកចម្រៀង អ្នករបាំ តន្ត្រីករ តន្ត្រីការិនី នាយក និងអ្នកគ្រប់គ្រងឆាក ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ ដែលបង្ហាញពីវប្បធម៌ដ៏ធំ។ ពួកយើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ផងដែរ ដែលផ្តល់ឱកាសឱ្យ ANYO និងបេតិកភណ្ឌរបស់ខ្មែរបានទៅដល់ទស្សនិកជនកាន់តែច្រើន។
មុនពេលចូលទស្សនា ពុកម៉ែបងប្អូនទាំងអស់អាចអញ្ជើញពិសាប៊ុហ្វេពេលល្ងាចបែបស៊ីឈួនលាយជាមួយមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខ សាលមហោស្រព NABA ។ ទទួលទានឥតកំណត់! ប៊ុហ្វេពេលល្ងាចបែបស៊ីឈួននេះមានបម្រើជូនរៀងរាល់ថ្ងៃសុក្រ ពីម៉ោង៥ល្ងាច ដល់១០៖៣០យប់ ម្នាក់ ១១៦,០០០រៀលប៉ុណ្ណោះ។
«មរតកសំនៀងចូលឆ្នាំខ្មែរ» គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីដែលសាធារណជនទូទៅអាចចូលទស្សនាដោយសេរី។ សំបុត្រឥតគិតថ្លៃមានផ្តល់ជូននៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (NagaWorld Rewards) នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ រួសរាន់ឡើង! អញ្ជើញមកមុន ទទួលបានមុន៕