(អូសេអានី)៖ ក្រុមជម្រើសជាតិនូវែលសេឡង់ ពេលនេះបានកក់កៅអីឡើងទៅលេងជុំចុងក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយពីបានយកឈ្នះក្រុម New Caledonia ៣-០ នៅទីក្រុង Auckland ពីការជម្រុះក្នុងតំបន់អូសេអានី ។

ហើយតាមរយៈនេះ ក្រុមជម្រើសជាតិនូវែលសេឡង់ ក្លាយជាក្រុមផ្លូវការទី២ បន្ទាប់ពីជម្រើសជាតិជប៉ុន ចេញពីតំបន់អាស៊ីដែលទទួលបានកៅអីផ្លូវការ ខណៈនេះជាលើកទី១ សម្រាប់ក្រុមឈ្នះនៅជុំផ្តាច់ព្រ័ត្រវគ្គជម្រុះស្ថិតក្នុងតំបន់អូសេអានី មានសិទិ្ធឡើងទៅជុំចុងក្រោយ World Cup 2026 ក្នុងទម្រង់លេងថ្មី។

គ្រាដែលក្រុមលេខ២ ចេញពីវគ្គជម្រុះតំបន់អូសេអានី គឺជម្រើសជាតិ (New Caledonia) នឹងត្រូវចាំលេងវគ្គជម្រុះ (Inter-confederation play-offs) ក្រុមមកពីតំបប់ AFC, CAF, និង CONMEBOL និងពីរក្រុមមកពី CONCACAF ក្នុងការប្រកួតវគ្គជម្រុះអន្តរទ្វីប។

នេះជាលើកដំបូងក្នុងនៃដំណើរឆ្ពោះទៅជុំចុងក្រោយ FIFA World Cup សម្រាប់នូវែលសេឡង់ បន្ទាប់ពី ៣លើកចុងក្រោយបានត្រឹមខកចិត្តជ្រុះត្រឹមការលេងវគ្គ (Inter-confederation play-offs) ។

បញ្ជាក់ផងថា សម្រាប់ FIFA World Cup 2026 នឹងលេងក្នុងទម្រង់ថ្មី ដែលមានក្រុមកើនដល់ ៤៨ក្រុម មកពី ៦សហព័ន្ធ ដែលមានសហម្ចាស់ផ្ទះរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ៕