(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួននឹងផ្តល់មូលនិធិថាមពលស្មាតថ្មីមួយនៅក្នុងប្រទេសចិន ដែលមានតម្លៃ ៧២០ លានយន់ (ប្រហែល ៩៩.២២ លានដុល្លារ) ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរបស់នាយកប្រតិបត្តិ (CEO) លោក Tim Cook។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិនេះមានគោលបំណងពង្រីកសមត្ថភាពថាមពលស្អាតរបស់ខ្លួននៅក្នុងប្រទេសចិន និងជាផ្នែកមួយនៃផែនការក្នុងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនទៅជាថាមពលកកើតឡើងវិញ ១០០% នៅឆ្នាំ ២០៣០។
គួរជម្រាបថា មូលនិធិថាមពលស្អាតរបស់ប្រទេសចិនត្រូវបានចាប់ផ្តើមជាលើកដំបូងក្នុងឆ្នាំ ២០១៨ ដើម្បីភ្ជាប់អ្នកផ្គត់ផ្គង់ជាមួយប្រភពថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ កាលពីឆ្នាំ២០២២ កន្លងទៅក្រុមហ៊ុន Apple និងអ្នកផ្គត់ផ្គង់ជាង ១០របស់ខ្លួន បានប្រកាសពីផែនការវិនិយោគជិត ៣០០លានដុល្លារ ដើម្បីបង្កើតគម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសចិន៕