(ម៉ាឌ្រីដ)៖ ខ្សែការពារអន្តរជាតិអង់គ្លេស Trent Alexander-Arnold ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងក្នុងការផ្លាស់ទៅលេងឱ្យក្លិបអធិរាជស Real Madrid ក្រោយពេលចប់កិច្ចសន្យាជាមួយ Liverpool រដូវកាលនេះ។
ប្រភពពី Sky Sports របស់ស្វីស ដែលមានមូលដ្ឋាននៅបារាំងបានចេញផ្សាយថ្ងៃនេះថា Arnold វ័យ ២៦ឆ្នាំ បានយល់ព្រមលក្ខខណ្ឌផ្ទាល់រួចហើយស្រេចហើយជាមួយក្លិបលេងនៅ La Liga ជាមួយនឹងកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំទៀត ដោយគ្មានតម្លៃផ្ទេរ។
ប្រសិនបើកើតឡើងមែន Arnold នឹងពាក់លេខ៦៦ នៅកីឡដ្ឋាន Santiago Bernabeu ប្រទេសអេស្ប៉ាញ និងជាក្លិបទី២ ក្នុងអាជីពបាល់ទាត់របស់គេដែរ ក្នុងនាមខ្សែការពារស្តាំដែលចេញពីថ្នាលយុវជន ហង្សក្រហម Liverpool ដែលនឹងអស់សុពលភាពកិច្ចសន្យានៅ Anfield នៅបំណាច់រដូវកាលនេះ៕