(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការអតិថិជន និងតម្រូវការទីផ្សារ ខ្មែរ ប៊ែវើរីជីស សម្រេចបង្ហាញសមាជិកថ្មី និងបានធ្វើការដាក់សម្ពោធទឹកក្រូច «អាយស៍» រសជាតិទំពាំងបាយជូរ ជាផ្លូវការជូនដល់តំណាងចែកចាយ និងអតិថិជនទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។

ថ្មី! ជាមួយអាយស៍ រសជាតិទំពាំងបាយជូរ ជាប់មាត់ជាប់ចិត្តហ្មង! ខ្មែរ ប៊ែវើរីជីស ផ្ដល់ជូននូវរសជាតិថ្មី បទពិសោធន៍ថ្មី និងប្លែកអារម្មណ៍ដល់អតិថិជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយជាពិសេសនារដូវក្ដៅឲ្យតែមាន អាយស៍ ដឹងតែទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយរសជាតិទំពាំងបាយជូរ។

លក្ខណៈពិសេសដែល ខ្មែរ ប៊ែវើរីជីស ទទួលបានទំនុកចិត្តខ្ពស់ និងការគាំទ្រពីអតិថិជនកន្លងមក ដោយសាររាល់ការផលិតនូវផលិតផលនីមួយៗពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ មានគុណភាពខ្ពស់ ក្រោមការធ្វើតេស្តជាមួយការវាយតម្លៃជាប្រចាំ ដោយអ្នកជំនាញលំដាប់អន្តរជាតិ។ ទឹកក្រូច អាយស៍ រសជាតិទំពាំងបាយជូរ មានចំណុះ ៣៣០ម.ល និង ១,៥០០ម.ល សម្រាប់ជ្រើសរើសតាមតម្រូវការអតិថិជន និងជាទឹកក្រូចរសជាតិថ្មីនៅក្រោមម៉ាកផលិតផលទឹកក្រូច អាយស៍។

តោះកុំភ្លេចសាកល្បងរសជាតិថ្មី អាយស៍ រសជាតិទំពាំងបាយជូរ ទាំងអស់គ្នាណ៎ា!។
ថ្មី! ជាមួយអាយស៍ រសជាតិទំពាំងបាយជូរ ជាប់មាត់ជាប់ចិត្តហ្មង!។
ផលិតផលខ្មែរ រោងចក្រស្ដង់ដារពិភពលោក ខ្មែរ ប៊ែវើរីជីស។
ឆ្ងាញ់ស្រស់ស្រាយ សប្បាយគ្រប់ពេល..!៕