(ភ្នំពេញ)៖ គម្រោង Picasso City Garden នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍ «សមាគមវិនិយោគកម្ពុជា-ចិន (CICA Networking Event)» ដែលទាក់ទាញស្ថាប័នអន្តរជាតិ និងក្នុងស្រុកចូលរួមពិភាក្សាលើកិច្ចសហការពាណិជ្ជកម្មដែលសមាគម CICA ដើរតួជាស្ពានផ្សព្វផ្សាយធនធាន និង ការគាំទ្រសហគ្រិនដែលកំពុង ស្វែងរកឱកាសវិនិយោគក្នុងបរិបទពាណិជ្ជកម្មនៅប្រទេសកម្ពុជា។

ក្នុងការរៀបចំ និងដឹកនាំដោយ ក្រុមហ៊ុន Titan Stone Real Estate និងសមាគម CICA ព្រឹត្តិការណ៍នេះ បានបង្កើតវេទិកាដើម្បីជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ភាគីទាំងអស់បានពិភាក្សាស៊ីជម្រៅអំពីសក្តានុពលទីផ្សារ និន្នាការឧស្សាហកម្ម និងឱកាសសហប្រតិបត្តិការក្នុងប្រទេសកម្ពុជា។ ដោយមានការចូលរួមពី តំណាងស្ថាប័នអន្តរជាតិ រួមមានសមាគមអាស៊ីប៉ាស៊ីហ្វិក (APC) និងស្ថាប័នពីសិង្ហបុរី-ម៉ាឡេស៊ី តៃវ៉ាន់ ចិន ជប៉ុនក៏ បានចូលរួមវាយតម្លៃសក្តានុពលទីផ្សារប្រទេសកម្ពុជា និងទិសដៅវិនិយោគនាពេលខាងមុខផងដែរ។

នាឱាសនោះដែរ លោក Dato' Prof និង លោក Albert Tan ប្រធាន APC បានចែករំលែកពីការវិនិយោគរបស់ APC នៅកម្ពុជា រួមទាំងការបង្កើតសាខាសមាគម ក្នុងប្រទេសកម្ពុជាផ្ទាល់ និងឱកាសចំណេញដ៏ច្រើនសម្រាប់សហគ្រាសដែលមានចំណាប់អារម្មណ៌ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា APC នឹងរៀបចំឱ្យសហគ្រិនចូលវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

លោក Darren Teng ប្រធានក្រុមហ៊ុន Titan Stone Real Estate និង Cambodia Securities បានបង្ហាញទិន្នន័យសេដ្ឋកិច្ច និងគោលនយោបាយវិនិយោគ ព្រមទាំងបង្ហើបពីទិសដៅយុទ្ធសាស្រ្តរបស់ ក្រុមហ៊ុន Titan Stone Real Estate ក្នុងការត្រៀមខ្លួនរៀបចំគម្រោងបោះផ្សាយហ៊ុនជាសាធារណៈ (IPO) ក្នុងពេលឆាប់ៗនេះ។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Cambodia Securities និងធនាគារ Amret ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ព្រមទាំងបានផ្តល់សេវាកម្ម បើកគណនីជូនសហគ្រិនដោយឥតគិតថ្លៃផងដែរ។ លើសពីនេះទៅទៀត អ្នកចូលរួមកម្មវិធីទាំងអស់ក៏ទទួលបាននូវគ្រាប់ស្វាយចន្ទី ប្រណិតពីសហគ្រាស Awesomepick ផងដែរ។

គម្រោង Picasso City Garden និងគម្រោងដែលទើបនឹងបើកដំណើរការថ្មីរបស់ខ្លួន Picasso Sky Gemme ដែលជាគម្រោងដ៏លេចធ្លោ ជាមួយការអភិវឌ្ឍន៍ បែបប្រណិតភាព ហើយត្រូវបានវាយតំលៃខ្ពស់នៅក្នុងទីក្រុងភ្នំពេញ។ គម្រោងនេះមានទីតាំងនៅតំបន់មានសក្តានុពល ជាមួយនឹងសេវាកម្មគ្រប់គ្រងអចលនៈទ្រព្យល្អ ឥតខ្ចោះសាកសមក្នុងការវិនិយោគ ហើយគម្រោងនេះនឹងក្លាយជាគម្រោងលេចធ្លោមួយ នៅក្នុងទីផ្សារអចលនទ្រព្យនាពេលអនាគត។

បន្ទាប់ពីការបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ គម្រោង Picasso City Garden បានបង្កើតក្រុមគ្រប់គ្រងអចលនទ្រព្យរបស់ខ្លួន ហើយបានណែនាំនូវគម្រោង «Picasso Family Package» ដែលក្លាយជាគម្រោងខុនដូដំបូងគេដែលផ្តល់អត្ថប្រយោជន៍សម្រាប់អ្នករស់នៅក្នុងគម្រោងរបស់ខ្លួន។ ម៉ាកយីហោជាង៤០ បានសហការគ្នាដើម្បីផ្តល់ជូនម្ចាស់ផ្ទះ ជាមួយនឹងបទពិសោធន៍រស់នៅយ៉ាងសំបូរបែប រួមទាំងភាពងាយស្រួល និងការបញ្ចុះតម្លៃជាច្រើន។

លើសពីនេះទៀត គម្រោង Picasso City Garden បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់គម្រោង «Picasso Family Package» ជាមួយស្ថាប័នក្នុងស្រុក និងអន្តរជាតិចំនួន៤ រួមមាន៖
ទី១៖ Harrods International Academy៖ ជាសាលាអន្តរជាតិដែលមានកំរិតសិក្សាចាប់ពី K-12 ឈានមុខគេតាំងពីឆ្នាំ 2014 ដោយផ្តល់នូវប្រព័ន្ធអប់រំពីរភាសាដែលរួមបញ្ចូលកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិជាមួយនឹងកម្មវិធីសិក្សាជាតិកម្ពុជា។
ទី២៖ Central Hospital៖ មន្ទីរពេទ្យអន្តរជាតិដែលស្របតាមស្តង់ដារអន្តរជាតិ និងមានក្រុមគ្រូពេទ្យជំនាញវិជ្ជាជីវៈកម្ពុជា ផ្តល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលសរសៃឈាមបេះដូង ការវះកាត់ ការលាងឈាម ការសង្គ្រោះបន្ទាន់ ការធ្វើតេស្តមន្ទីរពិសោធន៍ ការថតកម្មរស្មី និងសេវារថយន្តសង្គ្រោះបន្ទាន់។
ទី៣៖ WOWNOW៖ វេទិកាកម្មវិធីទំនើបឈានមុខគេរបស់ប្រទេសកម្ពុជា ដែលគ្របដណ្តប់លើការដឹកជញ្ជូនអាហារ ការដើរទិញឥវ៉ាន់អនឡាញ ការទូទាត់ និងសេវាកម្មផ្សេងៗដែលធើ្វអោយជីវិតងាយស្រួល។
និងទី៤៖ RX Kirirom Natural Mineral Water៖ ទឹករ៉ែធម្មជាតិមានប្រភពមកពីទឹកក្រោមដីដ៏ប្រណិតនៅតំបន់គិរីរម្យ។

កិច្ចសហប្រតិបត្តិការនេះ បង្ហាញពីការធ្វើឱ្យប្រសើរឡើងនៃសេវាកម្មអចលនទ្រព្យ របស់គម្រោង Picasso ដែលនឹងបង្កើតតម្លៃពហុភាគី តាមរយៈសេវាកម្មគ្រប់គ្រងអចលនទ្រព្យចម្រុះ និងគុណភាពខ្ពស់ ផ្តល់ជូនម្ចាស់ផ្ទះនូវអត្ថប្រយោជន៌ជាច្រើន ដែលធើ្វអោយបទពិសោធនៃការរស់នៅ ប្រសើរជាងមុន និងមានភាពខុសប្លែកពីគេ។សម្រាប់ព័ត៌មានលម្អិត៖ https://linktr.ee/Picasso_Family_Partners

បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈ (MOU) គម្រោង Picasso City Garden នឹងរៀបចំព្រឹត្តិការណ៍ដែលមានឈ្មោះថា "Picasso Health Day" ជាមួយមន្ទីរពេទ្យ Central នៅថ្ងៃទី២៩ ខែមីនាខាងមុខ ចាប់ពីម៉ោង ៩៖៣០នាទីព្រឹក ដល់ ៣៖៣០នាទីល្ងាច នៅអគារគម្រោង Picasso City Garden ជាន់ទី១( Picasso Sky Gemme Experience Gallery)។ ព្រឹត្តិការណ៍នេះនឹងផ្តល់សេវាពិនិត្យសុខភាព និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ដែលបង្ហាញពីយកចិត្តទុកដាក់ពីគម្រោងទៅកាន់ម្ចាស់ផ្ទះ សបញ្ជាក់ថាគម្រោង Picasso មិនត្រឹមតែថែទាំអគារបានល្អនោះទេ តែម្ចាស់ផ្ទះ ក្នុងគម្រោងក៏ត្រូវបានមើលថែសុខភាពយ៉ាងយកចិត្តទុកដាក់ផងដែរ។ ការពិនិត្យសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ ២០០ដុល្លារអាមេរិកនឹងផ្តល់ជូន (រួមទាំង BMI ជាតិស្ករក្នុងឈាម សម្ពាធឈាម និងការវាយតម្លៃពិសេសដោយអ្នកជំនាញជប៉ុន) ហើយអ្នកចូលរួម ៥០នាក់ ដំបូងនឹងទទួលបានកញ្ចប់អំណោយដ៏ ប្រណិតមួយ (រួមទាំងប័ណ្ណទិញខុនដូតំលៃ 5,000 ដុល្លារ ការបញ្ចុះតម្លៃកញ្ចប់សុខភាព VIP និងប័ណ្ណបញ្ចុះតម្លៃពិនិត្យសុខភាព) ព្រមទាំងមានទទួលអាហារសម្រន់ផងដែរ។

សូមបញ្ជាក់ដែរថា Picasso Sky Gemme គម្រោងខុនដូបែបសិល្បៈជាជម្រើសវិនិយោគដ៏កម្រមួយនៅក្នុងតំបន់។ ក្នុងនាមជាគម្រោងឈរលើគេក្នុងតំបន់ BKK1 គម្រោង Picasso City Garden ជាមួយ គម្រោង Picasso Sky Gemme ដែលមានទីតាំងដូចគ្នានៅតំបន់ដែលមានសក្តានុពល ដែលនៅចំនុចប្រសព្វនៃផ្លូវ 282 និងផ្លូវ 57 ដោយសាងសង់ផ្ទះដ៏ល្អបំផុតនៅក្នុងទីតាំងល្អបំផុត។ គម្រោង Picasso Sky Gemme ដែលមានកម្ពស់ ១៨០ម៉ែត្រ និងការរចនាសិល្បៈតាមរចនាបថ Picasso បានក្លាយជាសញ្ញាសម្គាល់ថ្មីនៃការរស់នៅបែបប្រណិត។ គម្រោងនេះផ្តោតលើភាពឯកជន និងតម្លៃវិនិយោគខ្ពស់ ដោយសង្កត់លើសក្តានុពលចំណេញពីទីផ្សារ អចលនទ្រព្យថ្នាក់ពូកែ។ ជាមួយនឹងប្រវតិ្តដ៏ជោគជ័យនៃគម្រោង Picasso City Garden រួមផ្សំជាមួយនឹងសេវាកម្ម គ្រប់គ្រងអចលនទ្រព្យដ៏ល្អឥតខ្ចោះ គម្រោង Picasso Sky Gemme មិនត្រឹមតែជាផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យដ៏ល្អបំផុតនៅប្រទេសកម្ពុជា៕