(អង់ការ៉ា)៖ ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Chery នឹងវិនិយោគទំហំទឹកប្រាក់១ពាន់លានដុល្លារ ក្នុងប្រទេសទួរគី ក្នុងការបង្កើតរោងចក្រផលិតរថយន្ត នៅភាគខាងជើងខេត្ត Samsun ជាមួយនឹងសមត្ថភាពផលិតជាប្រចាំឆ្នាំ ២០០,០០០គ្រឿង។ នេះបើតាមការលើកឡើង របស់ប្រធានាធិបតីទួរគីនៅថ្ងៃពុធ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
លោកប្រធានាធិបតី Tayyip Erdogan បានផ្តល់វិញ្ញាបនបត្រកោតសរសើរ ទៅកាន់មន្ត្រីក្រុមហ៊ុន Chery សម្រាប់ការវិនិយោគរបស់ពួកគេ ក្នុងពិធីមួយ រៀបចំឡើងនៅវិមានប្រធានាធិបតី ស្ថិតក្នុងរដ្ឋធានី Ankara៕