(ភ្នំពេញ)៖ អ្នកប្រដាល់ជនជាតិអង់គ្លេសម្នាក់ ដែលស្ទះសរសៃឈាមខួរក្បាល បណ្តាលមកពីការដាច់ធ្លាយសរសៃឈាមការូទីតពេលកំពុងហាត់គុនខ្មែរ ត្រូវបានជួយសង្រ្គោះ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ FV។
កាលពីពេលថ្មីៗនេះ លោក A.M អាយុ ៣៤ឆ្នាំ អ្នកប្រដាល់សញ្ជាតិអង់គ្លេស ស្រាប់តែមានអារម្មណ៍អស់កម្លាំង វិលមុខ ភ្នែកព្រិលៗ និងមានអារម្មណ៍ថាភ្នែកទាំងពីរមិនស្មើគ្នា ក្នុងពេលដែលលោកកំពុងហាត់ក្បាច់គុនខ្មែរនៅកម្ពុជា។ ក្រោយពីពិនិត្យនៅមន្ទីរពេទ្យ គ្រូពេទ្យកម្ពុជាបានធ្វើរោគវិនិច្ឆ័យថាគាត់មានជំងឺ Horner ដោយសាដាច់ធ្លាយសរសៃឈាម។
បន្ទាប់ពីថត MRI ខួរក្បាល គ្រូពេទ្យបានរកឃើញកន្លែងដាច់ប្រវែង៨០ មីលីម៉ែត្រពីដើមសរសៃឈាមការូទីតខាងក្នុងទៅដល់លលាដ៍ក្បាល។ ក្រោយរយៈពេល៤ថ្ងៃ គ្រូពេទ្យកម្ពុជាបានផ្ទេរអ្នកជំងឺទៅមន្ទីរពេទ្យ FV កន្លែងដែលមានឧបករណ៍ពេញលេញ និងបុគ្គលិកពេទ្យដែលមានបទពិសោធន៍ដើម្បីព្យាបាល។
លោកវេជ្ជបណ្ឌិត ង្វៀន មិញ ឌឹក ពន្យល់ពីស្ថានភាពអ្នកជំងឺ។
លោកវេជ្ជបណ្ឌិត ង្វៀន មិញ ឌឹក នាយកដ្ឋានវះកាត់សរសៃប្រសាទ និងអន្តរាគមន៍សរសៃប្រសាទ នៃមន្ទីរពេទ្យ FV បានកំណត់ថាអ្នកជំងឺមានដាច់ធ្លាយសរសៃឈាមការូទីត។ នេះគឺជាស្ថានភាពដែលស្រទាប់នៃជញ្ជាំងសរសៃឈាមការូទីតដាច់ពីគ្នា ដូចជាការរហែកធ្លាយនៅក្នុងទុយោទឹក។ ឈាមហូរចូលទៅក្នុងស្រទាប់កណ្តាលនៃជញ្ជាំងសរសៃឈាម បង្កើតជាកំណកឈាម។ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេ វាអាចបណ្តាលឱ្យស្ទះសរសៃឈាម ធ្វើឱ្យខួរក្បាលខ្វះឈាម និងនាំឱ្យស្ទះសរសៃឈាមខួរក្បាល ឬកំណកឈាមរសាត់ទៅឆ្ងាយ។
វេជ្ជបណ្ឌិតរូបនេះ បានពន្យល់ថា «អ្នកជំងឺចូលមន្ទីរពេទ្យដោយមានអាការៈឈឺក្បាល និងវិលមុខ ប៉ុន្តែមិនមានអការៈទន់ដៃជើងនោះទេ។ យើងបានចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងកំណកឈាមដើម្បីការពារការកកឈាម ហើយគ្រោងធ្វើអន្តរាគមន៍ផ្សេងទៀត ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។ ទោះជាយ៉ាងនេះក្តី អ្នកជំងឺមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់គាត់ ហើយចង់អនុវត្តនីតិវិធីដាក់ស្តេនដើម្បីដោះស្រាយទាំងស្រុងនូវហានិភ័យនៃការកើតឡើងវិញ" វេជ្ជបណ្ឌិត ង្វៀន មិញ ឌឹក បានរៀបរាប់ឡើង»។
លោក A.M. ត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយវេជ្ជបណ្ឌិតអំពីស្ថានភាព និងវិធីព្យាបាលរបស់គាត់។ ដោយសារការដាច់ធ្លាយសរសៃឈាមមានប្រវែងដល់ទៅ ៨០ មីលីម៉ែត្រ ទើបត្រូវប្រើពីរស្តេនត្រួតលើគ្នាដើម្បីធានាភាពរីកធំល្អនៃសរសៃឈាម។
(ឧបករណ៍ទំនើបនៅបន្ទប់ Cathlab ជួយគ្រូពេទ្យអនុវត្តនីតិវិធីអន្តរាគមន៍ច្បាស់លាស់។)
លោកវេជ្ជបណ្ឌិត ឌឹក និងក្រុមការងារបានដំណើរការព្យាបាលយ៉ាងរលូនក្នុងរយៈពេល ៣ ម៉ោងនៅបន្ទប់ Cathlab ដោយមានការគាំទ្រពីប្រព័ន្ធឧបករណ៍ទំនើប ជាពិសេសប្រព័ន្ធថតឌីជីថលលុបផ្ទៃខាងក្រោយ (DSA ដែលអាចថតរូបសរសៃឈាមបេះដូង សរសៃឈាមខួរក្បាល និងសរសៃឈាមពេញរាងកាយ។
(រូបភាពនៃសរសៃឈាមរបស់អ្នកជំងឺក្រោយពីដាក់ស្តេន)
ដោយការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិត អ្នកជំងឺបានជាសះស្បើយយ៉ាងឆាប់រហ័ស។ បន្ទាប់ពីការវះកាត់រួចរាល់ រយៈពេល ៨ ថ្ងៃក្រោយ អ្នកជំងឺត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ ទោះបីជាគាត់បានជាសះស្បើយហើយក៏ដោយ វេជ្ជបណ្ឌិតនៅតែព្រមានថា លោក A.M មិនអាចត្រឡប់មកប្រកួតវិញបានទេ ដោយសារតែហានិភ័យនៃការខូចស្តេនអាចកើតឡើងវិញ។
លោក A.M បានថ្លែងអំណរគុណចំពោះវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ FV ដែលជួយសង្រ្តោះជីវិតរបស់លោក។ លោកបាននិយាយបន្ថែមថា «ខ្ញុំបានប្រកួតអស់រយៈពេលជាង ២០ ឆ្នាំមកហើយ នេះក៏ជាពេលវេលាសម្រាកហើយផ្លាស់ប្តូរទៅជាគ្រូបង្វឹក។ អរគុណគ្រូពេទ្យដែលបានជួយសង្គ្រោះជីវិតខ្ញុំ»។
លោកបណ្ឌិត វេជ្ជបណ្ឌិត ហូ មិញ ទ្វឹន ពិនិត្យសុខភាពអ្នកជំងឺមុនពេលចេញពីមន្ទីរពេទ្យ។
ថ្មីៗនេះ មិនត្រឹមតែអត្តពលិកប៉ុណ្ណោះទេ អ្នកដែលហាត់ប្រាណ ដើម្បីសុខភាពក៏អាចរងរបួសក្នុងពេលហាត់កីឡាផងដែរ។ សម្រាប់អត្តពលិក ជាពិសេសអ្នកដែលចូលរួមក្នុងកីឡាដែលមានការប្រកួតផ្ទាល់ ការរងរបួសតំបន់កអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជាជំងឺខ្វះឈាមឡើងខួរក្បាល ឬស្ទះសរសៃឈាមខួរក្បាល។
វេជ្ជបណ្ឌិត ឌឹក ណែនាំដល់អ្នកដែលលេងកីឡា គួរតែយកចិត្តទុកដាក់លើរបួសតំបន់ក។ ផលប៉ះពាល់ធ្ងន់ធ្ងរអាចបណ្តាលឱ្យដាច់ធ្លាយសរសៃឈាមអារទែដែលនាំឱ្យខ្វះឈាមឡើងខួរក្បាលឬសូម្បីតែការគាំងបេះដូងភ្លាមៗដោយសារតែការសង្កត់នៃសរសៃប្រសាទការូទីត Carotid Sinus ។
(ការរបួសផ្នែកកីឡានៅតំបន់កគឺជាមូលហេតុមួយនៃការដាច់ធ្លាយសរសៃឈាមការូទីត។)
លោកបណ្ឌិត វេជ្ជបណ្ឌិត ហូ មិញ ទ្វឹន ប្រធានផ្នែកជំងឺបេះដូង និងអន្តរាគមន៍បេះដូង បានឱ្យដឹងថា មូលហេតុនៃដាច់ធ្លាយសរសៃឈាមការូទីតច្រើនតែទាក់ទងនឹងកត្តាសំខាន់ពីរគឺ៖ របួស និងកត្តាហ្សែននៃជំងឺសរសៃឈាម។
លោកបានពន្យល់ថា «ត្រូវរបួសម្តងហើយម្តងទៀត សូម្បីតែស្រាលក៏ដោយ ក៏អាចធ្វើឱ្យខូចជញ្ជាំងសរសៃឈាម បង្កើតលក្ខខណ្ឌឱ្យជំងឺវិវត្ត។ ក្រៅពីនេះ អ្នកដែលមានជំងឺសរសៃឈាមស្រាប់ដូចជាជំងឺក្រិនសរសៃឈាម (atherosclerosis) ឬជំងឺភាពមិនប្រក្រជាលិកាភ្ជាប់ហ្សែន រោគសញ្ញា Marfan ក៏មានហានិភ័យខ្ពស់នៃជំងឺនេះផងដែរ»។
ដើម្បីធ្វើការណាត់ជួបនៅផ្នែកវះកាត់សរសៃប្រសាទ និងអន្តរាគមន៍សរសៃប្រសាទរបស់ FV សូមទាក់ទងការិយាល័យតំណាងភ្នំពេញ តាមរយៈលេខ (+855) 023 211 777 ឬ តេលេក្រាមលេខ +855 089 999 345 ៕