(ភ្នំពេញ)៖ កម្មវិធីប្រកួតបាល់ទាត់ហ្វូតសាល ប្រចាំរាជធានីភ្នំពេញ រដូវកាលទី១ ឆ្នាំ២០២៥ បានឈានដល់មកដល់វគ្គផ្តាច់ព្រ័ត្រហើយ នាថ្ងៃសុក្រ ទី២៨ ខែមីនានេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រុមមីហឹរសេអ៊ូល ត្រូវប្រជែងគ្នាយកពានទល់នឹងគូប្រជែង C-Light Star នៅល្ងាចនេះតែម្តង ក្រោយចាប់ផ្ដើមបើករដូវកាលតាំងពីចុងខែធ្នូ ឆ្នាំ២០២៤ មក ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
ក្រៅអំពីវគ្គផ្ដាច់ព្រ័ត្រ ក៏មានការប្រកួត ២គូផ្សេងទៀតដែរ គឺរវាងក្រុម The Peanut FT និង Lucky FC ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងក្រុមផ្ការីកគ្រប់រដូវ ប្រកួតគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញផងដែរ មុនឈានដល់គូផ្តាច់ព្រ័ត្រខាងលើ។
ព្រឹត្តិការណ៍ផ្ដាច់ព្រ័ត្រ Phnom Penh Futsal Championship 2024-25 ខាងលើ បើកឱ្យសាធារណៈជនចូលរួមទស្សនាដោយសេរី ឥតគិតថ្លៃ ចាប់ពីម៉ោង ២រសៀលតទៅ៕