(សេអ៊ូល-កូរ៉េ)៖ ធនាគារ KB Kookmin Bank ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកូរ៉េ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជូន កម្មវិធីពិសេសសម្រាប់សេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធ SWIFT មកកាន់ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា។ ការផ្តល់ជូននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្តល់នូវការសន្សំសំចៃយ៉ាងច្រើន សម្រាប់អតិថិជនដែលផ្ញើប្រាក់ពីប្រទេសកូរ៉េមកកម្ពុជា។
ក្រោមការផ្តល់ជូនពិសេសនេះ អតិថិជនដែលមានតម្រូវការផ្ទរប្រាក់ក្រៅប្រទេសពីកូរ៉េមកកម្ពុជា អាចរីករាយជាមួយនឹងការលើកលែងកម្រៃសេវា និងថ្លៃបណ្ដាញ ជាមួយនឹងការបញ្ចុះតម្លៃ ៩០% លើគម្លាតអត្រាប្តូរប្រាក់ នៅពេលផ្ទេរប្រាក់ពីធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ មកកាន់ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា។ លើសពីនេះ អ្នកទទួលប្រាក់នៅប្រទេសកម្ពុជានឹងមិនចំណាយលើកម្រៃសេវាទទួលប្រាក់នោះទេ ដែលអាចឱ្យលោកអ្នកទទួលបានចំនួនទឹកប្រាក់ពេញដែលបានផ្ញើមក។
តើនរណាអាចទទួលបានអត្ថប្រយោជន៍ពីការផ្ដល់ជូនកម្មវិធីប្រូម៉ូសិននេះ?
* ពលករខ្មែររស់នៅកូរ៉េដែលចង់ផ្ញើប្រាក់មកគ្រួសារនៅប្រទេសកម្ពុជា
* អតិថិជនដែលមានសមាជិកគ្រួសារនៅប្រទេសកូរ៉េទៅធ្វើការងារ ទៅបន្តសិក្សា ឬគោលបំណងផ្សេងទៀត
* ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុននៅកម្ពុជា ឬក្រុមហ៊ុនដែលមានសាខា ការិយាល័យ ឬប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
តើត្រូវផ្ទេរប្រាក់ដោយរបៀបណា?
អតិថិជននៅប្រទេសកូរ៉េអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួល តាមវិធីខាងក្រោម៖
* សាខាធនាគារ KB Kookmin Bank នៅទូទាំងប្រទេសកូរ៉េ
* កម្មវិធី KB Star Banking app
* កម្មវិធី KB Corporate and Internet Banking
អតិថិជនត្រូវបញ្ចូលលេខកូដ SWIFT «CZNBKHPP» នៅលើទម្រង់ផ្ទេរប្រាក់ក្រៅប្រទេស។
ការផ្សព្វផ្សាយនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ KB Kookmin Bank ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឆ្លងប្រទេសប្រកបដោយប្រសិទ្ធភាព និងរលូន ដែលជួយពង្រឹងចំណងសេដ្ឋកិច្ច និងបុគ្គលរវាងប្រទេសកូរ៉េ និងកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទៅអញ្ជើញទៅសាខាធនាគារ KB Kookmin Bank ដែលនៅជិតលោកអ្នកក្នុងប្រទេសកូរ៉េ ឬធនាគារ ខេប៊ីប្រាសាក់ តាមទូរស័ព្ទលេខ 023 999 911 or 086 999 911៕