(ភ្នំពេញ)៖ កាន់តែកក្រើក កាន់តែរំជើបរំជួល កាន់តែអស្ចារ្យមិនធ្លាប់មានជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ២០២៥ អមដោយឆាកតន្ត្រីស្តង់ដារអន្តរជាតិដ៏ធំសម្បើម ដែលមិនធ្លាប់មាននៅប្រទេសខ្មែរ នឹងមកដល់នៅថ្ងៃសៅរ៍ ទី២៩ មីនា ដ៏ខ្លីខាងមុខនេះនៅកោះពេជ្រ ចាប់ពីម៉ោង ៤៖០០នាទីរសៀល ដល់ម៉ោង ១១៖០០នាទីយប់ ដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវបទពិសោធន៍ រំភើបរីករាយមិនអាចបំភ្លេចបាន ក្រោមវត្តមានរបស់កំពូលតារាចម្រៀង K-POP ប្រុសស្អាត TAEYANG មកពីក្រុម BigBang!។
ពីមួយរដូវកាលទៅមួយរដូវកាល ការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best តែងតែនាំមកនូវភាពមហស្ចារ្យ ភាពរំជើបរំជួលជាលំដាប់ដោយសារតែវត្តមានចូលរួមសម្ដែងដោយកំពូលក្រុមតារាចម្រៀងអន្តរជាតិ ជាពិសេសក្រុម K-POP និងកំពូលតារាចម្រៀងលំដាប់ប្រទេស ជាពិសេស Rapper អមដោយឆាកតន្ត្រីដ៏ធំសម្បើមដែលត្រូវបានរៀបចំឡើង ដោយក្រុមអ្នកជំនាញរួមមានវិស្វករផ្នែកសំឡេង (Sound) និងវិស្វករផ្នែកភ្លើង (Lighting) មកពីបរទេសដូចជាប្រទេសសិង្ហបុរី និងប្រទេសអូស្ត្រាលី ជាមួយស្ដង់ដារអន្តរជាតិ មិនថាប្រព័ន្ធភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេងបុកខ្លាំងហាប់ណែនអង្រួនដល់បេះដូងសុទ្ធតែស្តង់ដារអន្តរជាតិ ការរចនាឆាកទាក់ទាញមិនចាញ់នៅបរទេស ហើយសូម្បីបរវេណនៃការប្រគំតន្ត្រីទាំងមូលក៏មានលក្ខណៈស្ដង់ដាអន្តរជាតិ។
GANZBERG SUPER IDOL- Beyond the Best ពិតជាពិសេសអស្ចារ្យលើសពីការប្រគំតន្ត្រី ដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវភាពរំភើបរីករាយបំភ្លេចអស់ទុក្ខកង្វល់មួយគ្រា និងធានាសន្តិសុខសុវត្ថិភាពកម្រិតខ្ពស់។ កុំភ្លេចត្រៀមខ្លួនស្រែកហ៊ោ រាំ និងច្រៀងតាម Idol នៅថ្ងៃសៅរ៍ ទី២៩ មីនា ដ៏ខ្លីខាងមុខនេះ នៅកោះពេជ្រ ចាប់ពីម៉ោង ៤៖០០នាទីរសៀល ដល់ម៉ោង ១១៖០០នាទីយប់៕