(ភ្នំពេញ)៖ ធនាគារ ហត្ថា បានបម្រើសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ! ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ធនាគារ ហត្ថា បានប្តេជ្ញាចិត្តផ្តល់សេវាកម្មហិរញ្ញវត្ថុដែលអាចទុកចិត្តបានដល់អតិថិជន និងនៅតែបន្តឈានមុខក្នុងការអភិវឌ្ឍន៍ដើម្បីធានាថាសេវាកម្មមានគុណភាពកាន់តែប្រសើរឡើង។ ជាពិសេសថ្មីៗនេះធនាគារ ហត្ថា បានបញ្ចប់ការសាងសង់ការិយាល័យកណ្តាលថ្មី ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់បទពិសោធន៍ល្អបំផុតដល់អតិថិជន។
ធនាគារ ហត្ថា បានបើកដំណើរការិយាល័យ ហត្ថា ថៅវើ ដ៏ស្គឹមស្កៃនៅលើផ្លូវ ៦០ម៉ែត្រ ដែលមានកម្ពស់ ២២ជាន់ បំពាក់ដោយបរិក្ខារទំនើបៗ និងមានសេវាហិរញ្ញវត្ថុដ៏សម្បូរបែបព្រមទាំងសេវាកម្មធនាគារពិសេស (Exclusive Banking) និងសេវាកម្មផ្សេងៗទៀតដែលអាចបម្រើអតិថិជនបានកាន់តែប្រើសើរបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ធនាគារ ហត្ថា មិនត្រឹមតែបើកដំណើរការិយាល័យថ្មីតែប៉ុណ្ណោះទេ ថែមទាំងបានធ្វើបច្ចុប្បន្នភាពលើការរចនាអគារសាខាចោមចៅថ្មីបែបទំនើប នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើនរបស់អាជីវកម្ម និងប្រជាពលរដ្ឋនៅខាង សាខាចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងសាខាផ្សេងៗទៀតជាបន្តបន្ទាប់ដើម្បីលើកកម្ពស់សេវាកម្មឱ្យកាន់តែប្រសើរ និងមានភាពងាយស្រួល ដើម្បីស្របទៅតាមទន្សនវិស័យរបស់យើងផងដែរ។
គួររម្លឹកផងដែរថា ធនាគារ ហត្ថា គឺជាបុត្រសម្ព័នរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃឡង់ន៍ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសជប៉ុន និងក្នុងពិភពលោក។
លើលពីនេះ ធនាគារ ហត្ថា មានបណ្ដាញសាខាទូទាំងប្រទេសកម្ពុជាបាននឹងកំពុងបម្រើសេវាកម្មជូនអតិថិជនជាងកន្លះលាននាក់ ចំនួនជាង ១៦០ការិយាល័យ ហើយមានម៉ាស៊ីនអេធីអឹមជាង ១១០ទីទាំង និងសេវាធនាគារចល័តតាមទូរស័ព្ទដ៏ទំនើបសម្រាប់បម្រើសេវាកម្មជូនអតិថិជនគ្រប់ពេលវេលា និងទីកន្លែងជាមួយនឹងសុវត្ថិភាពខ្ពស់។
ក្នុងដើមឆ្នាំ២០២៥នេះ! ធនាគារ ហត្ថា នៅតែបន្តការរីកចម្រើនដើម្បីបំពេញតម្រូវការអតិថិជន ឱ្យកាន់តែប្រសើរ ជាពិសេសក្នុងចំណោមការបំពេញតម្រូវការទាំងនោះធនាគារ ហត្ថា កំពុងស្វែងរកទីតាំងថ្មីដើម្បីពង្រីកសេវាកម្មរួមមាន៖ ច្បារអំពៅ ផ្សារធំថ្មី ផ្លូវម៉ៅសេងទុង ឬផ្លូវព្រះនរោតម្ភ និងទីតាំងសក្តានុពលផ្សេងៗទៀត ដើម្បីចូលឱ្យជិតអតិថិជន និងផ្ដល់ជូនឱ្យកាន់តែទូលំទូលាយ ព្រមទាំងមានប្រសិទ្ធភាព។ សម្រាប់ព័ត៌មានបន្ថែម និងការផ្តល់ព័ត៌មានពីទីតាំងជូលអគារ សូមទាក់ទងលេខ ០៦៩ ៥៥៥ ៥៣៨ ឬ ១៨០០ ២១២ ២២៕