(បរទេស)៖ តារាតេន្នីស Novak Djokovic បានឈានទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពាន Miami Open 2025 នៅសហរដ្ឋអាមេរិក និងកំពុងព្យាយាមយកពានគម្រប់ទី១០០ ផងដែរ ក្នុងអាជីព Tennis របស់លោក។

នៅចាំបានថា កីឡាករអន្តរជាតិស៊ែប៊ី វ័យ ៣៧ឆ្នាំរូបនេះ យកបានពានលើកទី៩៩ កាលឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡាអូឡាំពិក Paris 2024 ក្នុងប្រទេសបារាំង និងខ្វះតែ ១លើកទៀតប៉ុណ្ណោះ ក្នុងការឈានទៅដល់ ៣ខ្ទង់។

នេះក៏ជាលើកដំបូងផងដែរ នៅពេល Djokovic បានឈានទៅវគ្គផ្តាច់ព្រ័ត្រ Miami Open គិតចាប់តាំងពីឆ្នាំ២០១៦ និងដោយបានទម្លាក់ជើងខ្លាំងជាតិរុស្ស៊ី Grigor Dimitrov ដោយលទ្ធផលពិន្ទុ ៦-២ និង ៦-៣ នាយប់មិញ។

Djokovic ដែលធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ៥ ពិភពលោកបច្ចុប្បន្ន នឹងត្រូវប្រឈមមុខជាមួយកីឡាករគ្មានចំណាត់ថ្នាក់របស់សាធារណរដ្ឋឆេក Jakub Mensik ឬក៏ Taylor Fritz របស់អាមេរិក នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យស្អែកនេះ ក្រោយពួកគេលេងបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃសៅរ៍នេះ៕