(ភ្នំពេញ)៖ នៅរាត្រីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ Oppa TAEYANG កំពូល​​តារាចម្រៀងកូរ៉េ K-POP មកពីក្រុម BigBang បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយសម្រាប់ការចូលរួមសម្ដែង​ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់​ពិភព​លោក​​ធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL- Beyond the Best នាថ្ងៃសៅរ៍ ទី២៩ ខែ​មីនា ឆ្នាំ២០២៥នេះ នៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់​​ពីម៉ោង ៤៖០០រសៀល - ១១៖០០យប់។

ការ​អញ្ជើញមកដល់របស់ Oppa TAEYANG ដែលហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទចម្រៀង «I need a girl» ដ៏ល្បីល្បាញ បាន​នាំ​មក​នូវ​ភាព​រំជើបរំជួល ការអន្ទះសាលាយឡំ​អារម្មណ៍រំភើបដល់ហ្វេនៗដែល​ស្នេហាតន្ត្រី ជាពិសេស​ហ្វេនៗ K-POP ដែល​ប៉ងប្រាថ្នាចង់ជួបជាមួយ Idol សំណព្វចិត្ត​របស់ពួកគេ​ដោយ​ផ្ទាល់​នៅថ្ងៃប្រគំតន្ត្រីអមដោយឆាកស្តង់ដារអន្តរជាតិដ៏ធំអស្ចារ្យ។ ​​​​​​​​​​​​​​​​​​​​​​

វត្តមានរបស់ Oppa TAEYANG ត្រូវ​បានស្វាគមន៍​យ៉ាង​កក់​ក្ដៅពីសំណាក់​​តំណាង​ក្រុមហ៊ុនស្រាបៀរ GANZBERG ​និងក្រុមការងារអមជាមួយនឹងការថតរូបអនុស្សាវរីយ៍ពោរពេញដោយស្នាមញញឹម។

ការ​អញ្ជើញ​មក​ដល់​របស់​​កំពូល​តារាចម្រៀង K-POP ប្រុសស្អាត TAEYANG គឺដើម្បីត្រៀមខ្លួនសម្រាប់​ការចូលរួមសម្ដែង​ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​​លំដាប់ពិភពលោក​ដ៏កក្រើក និង​ធំបំផុតប្រចាំឆ្នាំ២០២៥ នៅ​លើ​ទឹកដីខ្មែរ ដែល​នឹង​អង្រួន​បេះ​ដូង​​ហ្វេនៗឱ្យពុះ​កញ្ជ្រោលពោរ​ពេញ​ដោយ​​ភាព​​រំភើប​សប្បាយ​រីករាយ និងការចងចាំមិនអាច​​បំភ្លេច​បាន​​​។

វត្តមាន​របស់​កំពូល​តារាចម្រៀង K-POP TAEYANG ​​​​​​ឆ្លុះបញ្ចាំងពីសុខ​សន្តិភាព​​របស់​ខ្មែរយើងក៏ដូចជាការ​ប្រឹងប្រែងរបស់​ក្រុមហ៊ុន GANZBERG ដែលរំពឹង​ថា​នឹង​ធ្វើ​ឱ្យពិភពលោក​ស្គាល់​ខ្មែរ កាន់​តែច្រើន​​តាមរយៈ​​​វត្ត​មាន​របស់ Idol ​ក្នុង​ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែល​​នឹងរួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរបរទេស​កាន់​តែច្រើន​ចូល​មក​ទស្សនា​នៅ​ប្រទេស​របស់​យើង។

មហា​ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZsBERG សហការ ឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy៕