(ភ្នំពេញ)៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការប្រកាសព័ត៌មានអំពី ការអភិវឌ្ឍទីតាំងសិក្សាទីពីរ ដ៏អស្ចារ្យថ្មីរបស់ខ្លួន ដែលនឹងឃើញសាលាដែលសាងសង់ឡើង តាមគោលបំណង និងទំនើបបំផុត ត្រូវបានបង្កើតឡើងនៅក្នុងតំបន់សែនសុខ នៃរាជធានី។

តម្រូវការសម្រាប់ការអប់រំកម្រិតខ្ពស់របស់ចក្រភពអង់គ្លេស កំពុងកើនឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងអាយុកាល ៤៧៣ឆ្នាំ សាលា Shrewsbury នៅក្នុងចក្រភពអង់គ្លេស គឺជាសាលាឯករាជ្យមួយ ក្នុងចំណោមសាលាឯករាជ្យ ដ៏អស្ចារ្យទាំងប្រាំបួន របស់ចក្រភពអង់គ្លេស និងជាសាលាដែលទទួលបានជោគជ័យ និងមានកិត្យានុភាពបំផុតមួយ។ ឥឡូវនេះ ជាមួយនឹងស្តង់ដារអប់រំដ៏ល្អឥតខ្ចោះនេះ ដែលមាននៅក្នុងប្រទេសកម្ពុជា មាតាបិតាលែងចាំបាច់ ត្រូវពិចារណាបញ្ជូនកូនៗ ទៅក្រៅប្រទេសទៀតហើយ ឬក៏ទទួលយកការអប់រំដែលមានកម្រិតទាបជាងនេះទៀតឡើយ។

សាលាថ្មីនេះនឹងបើកដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយដំបូងឡើយ នឹងផ្តល់ការអប់រំ សម្រាប់កម្រិតត្រៀមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១០ (កុមារដែលមានអាយុពី ២ ទៅ ១៤ ឆ្នាំ នៅពេលចុះឈ្មោះចូលរៀន) នៅក្នុងពេលខាងមុខបន្ទាប់ទៀត នឹងផ្តល់ការអប់រំពេញលេញ រហូតដល់ថ្នាក់ទី១៣ ដែលបន្ទាប់គឺការដាក់គោលដៅឱ្យសិស្សចូលរៀននៅសាកលវិទ្យាល័យ ។ ទីតាំងសិក្សានេះ នឹងមានទំហំជាង ៧ ហិកតា ហើយមានទីតាំងស្ថិតនៅចំកណ្តាល នៃសង្កាត់សែនសុខដ៏រស់រវើក ដែលនៅជិតផ្សារ AEON 2។

សាលានឹងផ្តល់នូវបរិយាកាសអប់រំទំនើបល្អបំផុត។ នៅក្នុងដំណាក់កាលនៃការរចនាសាលាមាននូវការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំសាលា ដែលជាអ្នកនឹងប្រើប្រាស់អគារនេះផ្ទាល់។ លោក Toby Waterson នាយកសាលាស្ថាបនិក បានមានប្រសាសន៍ថា «នេះធ្វើឱ្យយើងខុសប្លែកពីសាលាដទៃទៀតជាច្រើន នៅភ្នំពេញ»។ ស្របតាមប្រពៃណីដ៏រឹងមាំ នៃការសម្តែងសិល្បៈ របស់សាលា Shrewsbury នៅក្នុងចក្រភពអង់គ្លេស សិស្សានុសិស្សនៅ SISPP នឹងទទួលបានអត្ថប្រយោជន៍ពីមជ្ឈមណ្ឌល សម្តែងសិល្បៈ ដ៏គួរទាក់ទាញ ដែលមានកន្លែងបង្រៀនដ៏ល្អឥតខ្ចោះ សម្រាប់ការសម្តែង រាំ និងតន្ត្រី ក៏ដូចជាកន្លែងសម្តែង ដែលរួមមាន រោងមហោស្រព Black Box ដែលមានកៅអី ២០០ និងរោងមហោស្រពកម្រិតអាជីពលំដាប់ពិភពលោក ដែលមានកៅអី ៦០០។ នាយកសាលា Waterson មានមហិច្ឆតា សម្រាប់ការសម្តែងសិល្បៈ នៅ Shrewsbury ក្នុងទីក្រុងភ្នំពេញថា «ខ្ញុំមានបំណងឱ្យសាលានេះ ក្លាយជាសាលាឈានមុខ មិនត្រឹមតែសម្រាប់ការសម្តែងសិល្បៈនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ»

ដើម្បីគាំទ្រការប្តេជ្ញាចិត្តរបស់សាលា ក្នុងការរៀបចំកុមារ ឱ្យទទួលបានជោគជ័យ ក្នុងជីវិត ក្នុងសតវត្សទី២១ មុខវិជ្ជា STEAM ត្រូវបានបំពាក់ដោយធនធានយ៉ាងសម្បូរបែប។ បន្ទប់កុំព្យូទ័រ សិក្ខាសាលារចនា និងបច្ចេកវិទ្យា ស្ទូឌីយោសិល្បៈ និងមន្ទីរពិសោធន៍វិទ្យាសាស្ត្រ ទាំងអស់នឹងក្លាយជា «ធនធានដ៏ល្អបំផុតនៅក្នុងប្រទេស» នេះបើយោងតាម នាយកសាលា Waterson, «សាលា Shrewsbury មាននូវមរតដែលមិនអាចកាត់ថ្លៃបាន ប៉ុន្តែចក្ខុវិស័យរបស់យើងសម្រាប់អនាគតគឺច្បាស់លាស់ និងប្រកបដោយមហិច្ឆតា។ សិស្សានុសិស្សនៅ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ នឹងមានឱកាសដ៏ល្អឥតខ្ចោះ នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា»។

ទីតាំងសិក្សាថ្មី របស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ មានមោទនភាព ក្នុងការបង្ហាញ បរិក្ខាកីឡា ដែលរួមមាន មជ្ឈមណ្ឌលជលយុទ្ធ (ដែលនៅចំកណ្តាលនោះ គឺអាងហែលទឹកប្រវែង ៥០ ម៉ែត្រ និងអាងហែលទឹកសម្រាប់អ្នកចាប់ផ្តើមរៀន) ទីលានបាល់ទាត់កម្រិតប្រកួតពេញលេញ ទីលានចម្ងាយ ៤០០ ម៉ែត្រសម្រាប់រត់ ក៏ដូចជា ទីលានក្នុងសាល ដ៏ធំទូលាយបំផុតលំដាប់ប្រទេស។ អត្តពលកម្ម និងកីឡាក្រៅដែលលេងនៅខាងក្រៅអគារផ្សេងទៀត នឹងមាននៅក្នុងកម្មវិធីសិក្សា និងជាផ្នែកមួយ នៃកម្មវិធី សហសិក្សា ដ៏សម្បូរបែប ដែលនិងត្រូវបានផ្តល់ជូននៅលើ ទីលានបាល់ទាត់កម្រិតប្រកួតពេញលេញ និងទីលានចម្ងាយ ៤០០ ម៉ែត្រ សម្រាប់រត់។។

ទីធ្លាក្រៅអគារសិក្សា និងក្នុងអគារ ត្រូវបានប្រើប្រាស់ យ៉ាងច្នៃប្រឌិត នៅទីតាំងសិក្សាថ្មីនេះ ដើម្បីបង្កើនសុខុមាលភាព សម្រាប់សិស្សានុសិស្ស និងសម្រាប់បុគ្គលិក។ នាយកសាលា Waterson បន្តថា «ដើម្បីធានាថា យើងផ្តល់ការអប់រំ បែបពហុជំនាញ ដ៏ល្បីល្បាញរបស់យើង នៅទីនេះ ក្នុងប្រទេសកម្ពុជា យើងត្រូវការទីតាំងសិក្សាដែលផ្តល់មិនត្រឹមតែទីកន្លែង សម្រាប់ការរៀនសូត្រនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលូតលាស់ផ្ទាល់ខ្លួន ការគិតស៊ីជម្រៅ និងការកសាងទំនាក់ទំនងជាវិជ្ជមានផងដែរ»។ «ការរចនាសាលាទំនើប គួរតែឆ្លុះបញ្ចាំងពី លទ្ធផលសំខាន់ៗ ដែលយើងចង់បាន សម្រាប់សិស្សានុសិស្ស របស់យើង។ សម្រាប់យើង វាមានន័យថា ទីតាំងសិក្សាថ្មីរបស់យើងត្រូវតែជា ទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ការផ្តល់នូវការអប់រំដ៏មានសក្តានុពល បែបមនុស្សពេញលេញរបស់យើង»

លោក Waterson ពន្យល់ថា «យើងគឺជាសាលាដ៏ឆ្នើមមួយ ហើយក៏ជាសាលាដែលផ្តល់នូវតម្លៃដ៏ល្អឥតខ្ចោះផងដែរ»។ «ក្នុងនាមជាសាលាឯករាជ្យពិតប្រាកដមួយ យើងអាចផ្តល់ជូននូវកម្មវិធីសិក្សាដែលសម្រិតសម្រាំង ក្រមសីលធម៌ពិសេស និងគ្រូបង្រៀនឆ្នើម ដែលត្រូវបានផ្តល់សេរីភាពក្នុងការប្រើប្រាស់ជំនាញរបស់ពួកគេ ដើម្បីផលប្រយោជន៍ដល់កុមារគ្រប់រូប។ យើងក៏ទទួលបានការគាំទ្រយ៉ាងជិតស្និទ្ធ និងសកម្មពីសាលា Shrewsbury នៅក្នុងចក្រភពអង់គ្លេសផងដែរ។ នេះមានន័យថា ស្តង់ដាររបស់យើងត្រូវបានត្រួតពិនិត្យ ដើម្បីធានាថា យើងកំពុងផ្តល់ការអប់រំ និងការថែទាំ ដែលមានគុណភាពខ្ពស់ដូចគ្នានឹងនៅចក្រភពអង់គ្លេស និងសាលាដទៃទៀត នៅក្នុងគ្រួសារ Shrewsbury»។ «អ្វីដែលទាក់ទាញរបស់យើងនោះគឺថាកុមារគ្រប់រូបអាចស្វែងរក និងធ្វើតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ជម្រើស និងឱកាស គឺជាគោលការណ៍សំខាន់នៅទីនេះ នៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ"។ សាលានឹងផ្តល់ជូននូវកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស ដែលរួមជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរបស់ Shrewsbury នឹងអនុញ្ញាតឱ្យសិស្សបញ្ចប់ការសិក្សា អាចចូលរៀននៅសាកលវិទ្យាល័យកំពូលៗ របស់ពិភពលោក នៅក្នុងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ កាលពីឆ្នាំមុន ដែលអាចជាឧទាហរណ៍ដ៏ល្អមួយ សិស្សពីរនាក់ដែលបានបញ្ចប់ការសិក្សាពីសាលា Shrewsbury បានទទួលឱ្យសិក្សានៅ Havard ជាមួយនឹងអាហារូបករណ៍ពេញ។ លោក Waterson បានសរុបថា "ចក្ខុវិស័យរបស់យើងគឺសាមញ្ញណាស់ គឺថាសាលា Shrewsbury នឹងក្លាយជាសាលាជម្រើសលេខ ១ សម្រាប់គ្រួសារក្នុងស្រុក និងគ្រួសារបរទេស»។

បច្ចុប្បន្ន សាលាកំពុងទទួលពាក្យសុំចុះឈ្មោះចូលរៀនកម្រិតដំបូង និងបឋមសិក្សា សម្រាប់ខែសីហា ឆ្នាំ២០២៥ នៅទីតាំង ជ្រោយចង្វារ ដែលមានស្រាប់ និងសម្រាប់ការចុះឈ្មោះចូលរៀនសម្រាប់ថ្នាក់មត្តេយ្យកម្រិតដំបូង ដល់ថ្នាក់ទី១០ សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងថ្មី។

អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

សាលា Shrewsbury ចក្រភពអង់គ្លេស គឺជាសាលាឯករាជ្យដ៏អស្ចារ្យមួយ ក្នុងចំណោមសាលាទាំងប្រាំបួន ដែលត្រូវបានគេដាក់ឈ្មោះនៅក្នុង ច្បាប់សាលារដ្ឋ កាលពីឆ្នាំ១៨៦៨ ហើយត្រូវបានគេស្គាល់ថាជា ការអនុវត្តលក្ខណៈពិសេសដ៏ល្អបំផុត នៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅក្នុងចក្រភពអង់គ្លេស សាលាបានឈ្នះពានរង្វាន់ សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០ និងរក្សាបាននូវ លទ្ធផលប្រឡង និងការដាក់ឱ្យចូលរៀននៅសាកលវិទ្យាល័យ ដ៏ល្អឥតខ្ចោះ។ សាលាតែងតែទទួលបានការកោតសរសើរអំពី អតីតសិស្សលេចធ្លោ ដែលក្នុងនោះមាន ធម្មជាតិវិទូ ដ៏ល្បីល្បាញ Charles Darwin ផងដែរ។ សមាជិកផ្សេងទៀត នៃគ្រួសារសាលា Shrewsbury រួមមានសាលានៅ ទីក្រុងបាងកក ហុងកុង និងគ្រោងនឹងបើកនៅឆ្នាំនេះ ក្នុងប្រទេសឥណ្ឌា។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដំណើរការទីតាំងសិក្សា មត្តេយ្យ និងបឋមសិក្សា នៅជ្រោយចង្វារ។ សាលាអនុវត្តតាម ទម្រង់ល្អផ្តាច់គេ នៃការអប់រំ បែបមនុស្សពេញលេញ របស់ Shrewsbury គឺ ក្រមសីលធម៌ Floreat ដែលផ្តល់នូវ ការផ្តល់ការសិក្សា សហសិក្សា និងការគាំទ្រ ដ៏ល្អបំផុត។