(មីឡាន)៖ ពពកស Napoli បានយកឈ្នះគូប្រជែង AC Milan ក្នុងលទ្ធផល ២-១ យប់មិញ ពីការប្រជែងជើងឯក Serie A 2024-25 ទល់នឹងក្រុមកំពូលតារាង Inter Milan បន្តទៀត ដែលមាន ៦៤ទល់នឹង៦៧ពិន្ទុ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនាថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ នេះថា តាមរយៈ ៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានញាំងឱ្យ Napoli អតីតជើងឯកលីគកំពូលអ៉ីតាលី ៣សម័យកាល និងឈ្នះចុងក្រោយកាលឆ្នាំ២០២៣ ផងនោះនៅតែជាគូប្រជែងជាមួយ Inter Milan ដែលមានគម្លាតពិន្ទុត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ។
ក្រុមការពារតំណែងជើងឯក Inter ក៏ទទួលបាន ៣ពិន្ទុនាចុងសប្តាហ៍មុនដែរ ក្រោយពេលយកឈ្នះ Udinese ២-១ នៃសប្តាហ៍ទី៣០ ជើងទី២។
ក្នុងប្រកួតនោះដែរ ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Antonio Conte បានបើកការនាំមុខ ២គ្រាប់ភ្លាមៗតែម្តង ត្រឹមលេងបាន ១៩នាទីប៉ុណ្ណោះ ពីការធ្វើបានសម្រេចដោយកីឡាករ Matteo Politano មុនពេលខ្សែប្រយុទ្ធ Romelu Lukaku ជាបន្ថែមគ្រាប់ទី២ នៅពេល Luka Jovic ជាអ្នករកបានតែ ១គ្រាប់វាយបកសម្រាប់ក្រុមដែលកំពុងស្ថិតនៅលេខ៩ AC Milan៕