(ម៉ៃអាម៉ី)៖ Aryna Sabalenka កីឡាការិនីលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន បានក្លាយជាជើងឯកពាន Miami Open 2025 នៅទឹកដីសហរដ្ឋអាមេរិក និងជាពានទី២ ផងដែរប្រចាំឆ្នាំ២០២៥ នេះរបស់នាង។
ក្នុងជំនួបដ៏ស្វិតស្វាញនៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនោះដែរ កីឡាការិនីសញ្ជាតិប៊ែលឡារុសរូបនេះ បានធ្វើបានយ៉ាងល្អ ដោយឈ្នះដាច់ ២-០ តែម្តងជាមួយនឹងលំដាប់ពិន្ទុ ៧-៥ និង ៦-២ ទៅលើគូប្រជែង Jessica Pagula។
ឆ្លងតាមជ័យជម្នះនេះ គឺជាពានទី២ ប្រចាំឆ្នាំ២០២៥ ក្រោយពេលដណ្តើមបានពាន Brisbane International នាអំឡុងខែមករា នៅប្រទេសអូស្រ្តាលី ដែលទើបបរាជ័យផ្តាច់ព្រ័ត្រ ២លើកមកដែរ ក្រោមស្នាដៃរបស់ Madison Keys នៅកម្មវិធី Australian Open និងនៅព្រឹត្តិការណ៍ Indian Wells ក្រោមកណ្តាប់ដៃរបស់ Mirra Andreeva ដែលមានគម្លាតត្រឹមតែ ២សប្តាហ៍ពីគ្នាប៉ុណ្ណោះ៕