(ភ្នំពេញ)៖ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធី «ពិព័រណ៌កុមារនិងគ្រួសារ MEKONG LAND’S KIDS AND FAMILY FUN FAIR 2025» ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃគឺ ថ្ងៃទី៥ និង៦ ខែមេសា ឆ្នាំ២០២៥ ក្នុងគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» ដែលស្ថិតតាមបណ្តោយផ្លូវជាតិ ៦A (ហួសស្ពានទី១) ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់។
កម្មវិធីដ៏ធំនេះនឹងនាំយកការកំសាន្តដ៏សម្បូរបែបសម្រាប់ប្អូនៗកុមារដោយមានជាកម្មវិធីសិល្បៈគំនូរផ្តល់ជូនដោយ Global Art Cambodia។ កាន់តែពិសេស កម្មវិធីនឹងមានការប្រលងគំនូរផាត់ពណ៌ជូនដល់ប្អូនៗកុមារៗទាំងអស់ដោយគ្រាន់តែចុះឈ្មោះប្រលងតាមតំណភ្ជាប់ខាងក្រោម។ ជ័យលាភីលេខ១ ដល់លេខ៣ តាមវគ្គប្រលងនីមួយៗនឹងទទួលបានរង្វាន់ពី បុរី មេគង្គ លែន និងដៃគូសហការក្នុងកម្មវិធី។ ក្រៅពីនេះក៏មានការកំសាន្ដជាច្រើនទៀតផងដែរដូចជា ការលោតពោង, ការចូលលេងពិព័រណ៌សត្វទន្សាយពី Cambofarm Rabbitry, និងកម្មវិធីតាមស្ដង់សាលាជាច្រើនដែលនឹងមានវត្តមានក្នុងកម្មវិធីទាំងពីរថ្ងៃ។
បន្ថែមពីលើនេះ កម្មវិធី «ពិព័រណ៌កុមារនិងគ្រួសាររបស់ បុរី មេគង្គ លែន» ក៏មានការកំសាន្តសម្រាប់យុវវ័យ ក៏ដូចជាបងៗដែលជាអាណាព្យាបាលផងដែរដែលកម្មវិធីមានជាការបង្រៀនរៀបចំបាច់ផ្កាដោយឥតគិតថ្លៃពី ហាងផ្កា SH Floral, ពិព័រណ៌សុខភាពដែលនឹងមានវាគ្មិនជាវេជ្ជបណ្ឌិតមកពីមន្ទីរពហុព្យាបាល និងសម្ភព មេម័រ នឹងនាំយកប្រធានបទសំខាន់ៗនៃសុខភាពរបស់កុមារ បុរស និងស្រ្តី, ការបើកសាកល្បងនូវគ្រប់ម៉ូឌែលរបស់រថយន្ត JETOUR និងទទួលបានគូប៉ុងសម្រាប់ដូរយកភេសជ្ជៈពី Brown Coffee, ការលេងអុក, ការកំសាន្តតាមស្ដង់អាហារនិងភេសជ្ជៈជាច្រើន និងការប្រគំតន្រ្តីពេលល្ងាចផងដែរ។
កុំភ្លេចមកចូលរួមកំសាន្តនិងទទួលយកបទពិសោធន៍ដ៏ល្អសម្បូរបែបនៅកម្មវិធីពិព័រណ៌កុមារនិងគ្រួសារ MEKONG LAND’S KIDS AND FAMILY FUN FAIR 2025 ទាំងអស់គ្នា!។
ជួបគ្នានៅថ្ងៃទី៥ និង៦ ខែមេសា ឆ្នាំ២០២៥ ក្នុងគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់។
រៀបចំដោយ បុរី មេគង្គ លែន
សហការឧបត្ថម្ភដោយ JETOUR CAMBODIA។
តំណភ្ជាប់សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី៖ https://forms.gle/HZq5ufMx4kg5iNXJ8
ទីតាំងគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់»៖ https://maps.app.goo.gl/tgwnbEBr72Vniz8C8
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!។
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ ០៦១ ៩៥៥ ៩៩៩, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline៕