(ភ្នំពេញ)៖ សុវត្ថិ មុនីនាគ ហៅ N.John ក្រោយហ្វឹកហាត់រៀនសូត្រ ទាំងតន្រ្តី ចម្រៀង និងក្បាច់រាំនៅសាលាតន្ត្រីដ៏ល្បីលើទឹកដីអាមេរិក ពេលនេះបានលេចរូបរាងផ្លែផ្កា ជាបណ្ដើរៗហើយ ជាក់ស្ដែងថ្មីៗនេះ សុវត្ថិ មុនីនាគ បានចេញបទចម្រៀងថ្មីជាបន្តបន្ទាប់ ជាមួយនឹងការផលិតកម្រិតស្តង់ដាអន្តរជាតិ ផ្សំនឹងសំនៀងជាភាសាបរទេសយ៉ាងស្ទាត់ជំនាញ និងពិរោះរណ្តំ ដែលកំពុងទទួលការគាំទ្រខ្លាំងពីមហាជន។
លោកទៅសិក្សារៀនសូត្រលើទឹកដីអាមេរិក ក្នុងរដ្ឋ Los Angeles ដែលមិនទាន់មានតារាចម្រៀងកម្ពុជារូបណា ចូលរៀននៅសាលាដូតន្រ្តី Milennium Dance Complex ដ៍ល្បីនេះនៅឡើយទេ។
ការវិលត្រលប់មកកាន់ពិភពចម្រៀងនិងតន្ត្រីជាថ្មី នៃឈាមជ័រអ្នកចម្រៀងរូបនេះ បាននាំយកខ្លួនឯងក្នុងការផ្លាស់ប្តូរថ្មី ទាំងការរាំនិងច្រៀង ធ្វើឱ្យអ្នកសិល្បៈនិងអ្នកនិយមតាមដានវិស័យចម្រៀង មានការចាប់អារម្មណ៍ខ្លាំង។
សូមបញ្ជាក់ ក្រោយចេញអាល់ប៊ុមចម្រៀង លក្ខណៈស្តង់ដារអន្តរជាតិ សុវត្ថិ មុនីនាគ N.john កំពុងឆក់យកបេះដូងអ្នកគាំទ្រ ទាំងក្នុងនិងក្រៅប្រទេស ពិសេសយុវវ័យបន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះ បង្ហើបសកម្មភាពច្រៀង ដែលជាការផលិតកម្រិតស្តង់ដាអន្តរជាតិ ជាមួយស្ទីលរាំឡូយប្លែក រហូតត្រូវបានគេយកទៅ Reaction ពេញ TikTok ។
មិនតែប៉ុណ្ណោះមហាជនដែលជាអ្នកគាំទ្រ យល់ថា សុវត្ថិ មុនីនាគ N.john ជាកូនខ្មែរមួយរូបនឹងក្លាយទៅជាតារាចម្រៀងដ៏ល្បីលេចធ្លោ លើឆាកអន្តរជាតិ ក្នុងពេលអនាគត ជាពិសេសគឺការស្វែងរករសជាតិថ្មីប្លែកសម្រាប់ទស្សនិកជន ក៏ដូចជាការបោះជំហានចូលទីផ្សារអន្តរជាតិ ជាមួយនឹងអាល់ប៊ុមថ្មីរបស់ខ្លួន៕
https://www.instagram.com/n.johnworld?igsh=NHFlcHA4bjdsdDNk
https://www.tiktok.com/@n.johnworld?_t=ZS-8v1cj1kehN9
https://www.facebook.com/share/18EfNkqMSa/?mibextid=wwXIfr