(ភ្នំពេញ)៖ គឺជាមោទនភាពខ្លាំងណាស់ដែលលោកឧកញ៉ា ខេមរៈ សិរីមន្ត បានខិតខំប្រឹងប្រែងធ្វើឲ្យចម្រៀងខ្មែរបានល្បីទៅដល់អន្តរជាតិនិងប្រទេសជិតខាង។ ដោយថ្មីៗនេះយើងឃើញតារាចម្រៀងកន្រ្ដឹមដ៏ល្បីនៅប្រទេសថៃ លោក យីងយ៉ុង បានយកបទ «សៅអើយនាងសៅ» របស់ស្ដេចកន្ទ្រឹមខ្មែរ ឧកញ៉ា ខេមរៈ សិរីមន្ត ទៅរាំលេងក្នុងតិកតុយ៉ាងសប្បាយរីករាយ។
បទ «សៅអើយនាងសៅ» ដែលលោកឧកញ៉ា ខេមរៈ សិរីមន្ដ ត្រៀមសម្រាប់បងប្អូនរាំលេងកម្សាន្ដក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥នេះ គឺមានការគាំទ្រខ្លាំងតាំងពីចេញដំបូង រហូតមកដល់ពេលនេះ សន្ទុះមហាជនគាំទ្រនៅតែច្រើន កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សូមជម្រាបជូនថា ចម្រៀងមួយបទនេះមិនមែនជាចម្រៀងទី១នោះទេ ដែលលោកឧកញ៉ា ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានដល់ក្នុងពេល២សប្ដាហ៍ខាងមុខនេះ ពោលគឺមានបទដទៃទៀត ដូចជាបទ «ព្រមទៅយកបងធ្វើប្តី» ដោយក្នុងបទចម្រៀងបានលាយបញ្ចូលគ្រប់រសជាតិ ទាំងល្ខោនខោល ល្ខោនស្បែក និងឈុតសំលៀកបំពាក់ជនជាតិដើមខ្មែរលើ។
សូមបញ្ជាក់ថា ឧកញ៉ា ខេមរៈ សិរីមន្ត ជាអ្នកបើកផ្លូវសិល្បៈចេញទៅក្រៅប្រទេសមុនគេបង្អស់ កាលពីឆ្នាំ២០១៧ ដែលលោកបានហ្វីតជាមួយនឹងកំពូលតារាចម្រៀងប្រទេសថៃលោក ទិចឆេរ៉ូ ទើបធ្វើឲ្យចម្រៀងខ្មែរយើងបានរីកចម្រើនទៅដល់ប្រទេសជិតខាង និងអន្តរជាតិដូចពេលនេះ៕
https://vt.tiktok.com/ZSrjuw23G