(អាមេរិក)៖ កីឡាករវ័យជំទង់ ១៩ឆ្នាំសាធារណរដ្ឋឆេក Jakub Mensik បានគ្រងជើងឯកពានរង្វាន់វាយកូនបាល់ Miami Open 2025 ក្រោយផ្តួលរាមច្បង Novak Djokovic ក្នុងលំដាប់ពិន្ទុយ៉ាងស្វិតស្វាញ ហើយនេះជាការឈ្នះពានកម្រិត ATP Tour លើកដំបូងរបស់រូបគេផងដែរ។

តាមរយៈការយកឈ្នះរាមច្បង Djokovic លទ្ធផល ២សិត (៧-៦,៧-៦) នៅវគ្គផ្តាច់ព្រ័ត្រ នឹងបានបញ្ចប់ដំណើរបស់កីឡាករស៊ែប៊ី ក្នុងគោដៅព្យាយាមឈ្នះពានលើកទី១០០ ក្នុងអាជីពផងដែរ ជាមួយគ្នានេះ កីឡាករវ័យក្មេង Mensik ក៏បានឡើងមកឈរលេខរៀងទី២៤ ក្នុងតារាងចំណាត់ថ្នាក់ (Ranking) គិតត្រឹមថ្ងៃទី៣១ ខែមីនានេះ បន្ទាប់ពីឈរនៅលេខ៥៤ ។

បញ្ជាក់ផងថា នេះជាពានរង្វាន់ ATP Tour លើកដំបូងរបស់ Mensik ហើយរូបគេក៏ក្លាយជាម្ចាស់ជើងឯកក្មេងជាងគេទី២ ក្នុងប្រវត្តិសាស្ត្រនៃការប្រកួត បន្ទាប់ពីកីឡាករ Carlos Alcaraz ធ្វើបានកាលឆ្នាំ២០២២ ក្នុងកម្រិត ATP Masters 1000 ខណៈការប្រកួតកម្រិត Grand Slam កីឡាករវ័យក្មេង Mensik បានឈានដល់ត្រឹមជុំទី៣ នៃផែនទី៧ ពានរង្វាន់ Australian Open 2025 ៕