(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានភាពជោគជ័យជាមួយនឹង ប្រូម៉ូសិន «បញ្ចូលលុយហើយមានឱកាសឈ្នះ» ក្នុងឆ្នាំ 2024 ដែលSmart បានផ្តល់ជូន ឡាន BYD រហូតដល់ទៅប្រាំរង្វាន់ និងរង្វាន់ផ្សេងៗទៀតជាច្រើន ជូនដល់អតិថិជនដែលមានសំណាងឈ្នះទាំងអស់នោះ កាន់តែរំភើប! នៅក្នុងឆ្នាំថ្មី 2025 នេះ ស្របទៅតាមការគាំទ្ររបស់អតិថិជន Smart ដាក់ជូននូវប្រូម៉ូសិន «បញ្ចូលលុយហើយមានឱកាសឈ្នះ» ថ្មីដែលអតិថិជនរបស់ Smart មានឱកាសឈ្នះរង្វាន់រាល់ពេលបញ្ចូលលុយចាប់ពី 1 ដុល្លារឡើងទៅ មានទាំង រង្វាន់ចៃដន្យភ្លាមៗ និងរង្វាន់ពីការចាប់រង្វាន់ប្រចាំខែ ត្រីមាស និងបំណាច់ឆ្នាំ។

រាល់ពេលដែលអតិថិជន Smart បញ្ចូលលុយចាប់ពី 1 ដុល្លារមិនថាតាមរយៈកាតកោស ឬ E-top Up នោះឡើយ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ដោយចៃដន្យភ្លាមៗគឺ  លុយសុទ្ធ 100ដុល្លារ និង 10ដុល្លារ សមាជិក SmartVIP និងប័ណ្ណបញ្ចុះតម្លៃជាច្រើនរង្វាន់។

រឹតតែពិសេស! បញ្ចូលលុយកាន់តែច្រើន អតិថិជននឹងទទួលបានឱកាសឈ្នះកាន់តែច្រើនពីការចាប់រង្វាន់ប្រចាំខែរួមមានម៉ូតូ Vespa Sprint Tech 150 2025 (18 រង្វាន់) លុយសុទ្ធ 1,000 ដុល្លារ (90 រង្វាន់) ទូរសព្ទទំនើប Oppo Reno 13F (90 រង្វាន់) Oppo A3 (90 រង្វាន់)  និង Oppo A3X (180 រង្វាន់)។

កាន់តែធំជាងនេះ គឺរង្វាន់រៀងរាល់ត្រីមាស ឫបីខែម្តងពីការចាប់រង្វាន់រួមមាន ការចាប់រង្វាន់ប្រចាំត្រីមាសលើកទី1 នៅខែកក្កដា រថយន្ត BYD ATTO 2 (1 រង្វាន់) ការចាប់រង្វាន់ប្រចាំត្រីមាសលើកទី2 នៅខែតុលា រង្វាន់រថយន្ត BYD Sealion 5 (1 រង្វាន់) និងការចាប់រង្វាន់ប្រចាំត្រីមាសលើកទី3នៅខែមករា 2026 រង្វាន់រថយន្ត BYD Shark 6(1 រង្វាន់)។ លើសពីធំហើយពិសេសនោះគឺការចាប់រង្វាន់បំណាច់ឆ្នាំ ខុនដូដឹស្តា ប៉ូឡារីស 23 អភិវឌ្ឃដោយបុរី ប៉េង ហួត (1 រង្វាន់)។

ការផ្តល់ជូនដ៏អស្ចារ្យនេះគឺមាន ចាប់ពីថ្ងៃទី ០1 ខែមេសា ឆ្នាំ 2025 រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 សម្រាប់អតិថិជន Smart ដែលបញ្ចូលលុយតាមកាតកោស ភ្នាក់ងារលក់រាយ Smart កម្មវិធី SmartNas និងតាមអេប ធនាគារនានា។

Smart នៅតែបន្តផ្តល់ជូននូវបទពិសោធន៍ទូរសព្ទកាន់តែល្អប្រសើរជូនដល់អតិថិជន។ អតិថិជនអាចស្វែងយល់បន្ថែមពីប្រូម៉ូសិនពិសេសនេះតាមរយៈតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់ Smart៖ https://www.smart.com.kh
**លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ៕